ព័ត៌មានអន្ដរជាតិ
មួយគ្រួសារកើតជំងឺពោះវៀនខ្មៅគ្រប់គ្នា ដោយសារទម្លាប់ប្រើថ្នាំផ្ដេសផ្ដាស
ស្ត្រីអាយុ៦៥ ឆ្នាំម្នាក់ បានទល់លាមក ហើយបានប្រើប្រាស់អង់ស៊ីមសំយោគ និងថ្នាំបញ្ចុះលាមកជាប្រចាំដើម្បីជួយដល់ចលនាពោះវៀន។ អំឡុងពេលថតឆ្លុះ វេជ្ជបណ្ឌិតបានរកឃើញថា ស្រទាប់ពោះវៀនរបស់នាងបានប្រែជាខ្មៅ។ ក្រោយមក សមាជិកគ្រួសារផ្សេងទៀតក៏បានទៅពិនិត្យសុខភាព ហើយបានរកឃើញថា ពួកគេទាំងអស់សុទ្ធតែមានស្ថានភាពដូចគ្នា។

អ្នកជំនាញផ្នែកក្រពះពោះវៀន Zhang Yixue នៃប្រទេសចិន បាននិយាយថា បាតុភូតនៃពោះវៀនខ្មៅគឺជាលទ្ធផលនៃការប្រើប្រាស់ថ្នាំបញ្ចុះលាមក ឬអាហារដែលមានមុខងាររំញោចរយៈពេលយូរ បណ្តាលឲ្យខូចខាតដល់កោសិកាពោះវៀន ដែលនាំឲ្យមានការកកកុញសារធាតុពណ៌។ ទោះបីជាមិនមានការឈឺចាប់ក៏ដោយ នេះគឺជាសញ្ញាមួយដែលបង្ហាញថាមុខងារពោះវៀនបានធ្លាក់ចុះ ការទល់លាមកនឹងកាន់តែអាក្រក់ទៅៗ ហើយអ្នកជំងឺនឹងកាន់តែពឹងផ្អែកលើផលិតផលជំនួយពោះវៀន។
តាមការស៊ើបអង្កេត វេជ្ជបណ្ឌិត Zhang Yixue បានរកឃើញថា កូនស្រីរបស់អ្នកជំងឺបានទិញអង់ស៊ីមសំយោគ ឱសថ និងជំនួយរំលាយអាហារសម្រាប់គ្រួសារទាំងមូលប្រើប្រាស់។ ជាលទ្ធផលសមាជិកគ្រួសារទាំងអស់មានពោះវៀនខ្មៅ។
ដោយោឡែក យោងតាមសារព័ត៌មាន China Times បន្ទាប់ពីត្រូវបានគេណែនាំឲ្យផ្លាស់ប្តូររបៀបរស់នៅរបស់ពួកគេ មួយឆ្នាំក្រោយមក ក្រុមគ្រួសារបានត្រលប់មកពិនិត្យសុខភាព ហើយស្ថានភាពរបស់ពួកគេបានប្រសើរឡើងយ៉ាងច្បាស់។ ស្ត្រីរូបនេះបានចែករំលែកថា នាងបានធ្វើការផ្លាស់ប្តូរសំខាន់ៗចំនួនប្រាំយ៉ាង៖ ផឹកទឹកឲ្យបានច្រើន, ញ៉ាំអាហារបួស ដើម្បីបង្កើនការទទួលទានជាតិសរសៃ, ហាត់ប្រាណ, លេបថ្នាំ probiotics និងញ៉ាំអាហារដែលមិនទាន់កែច្នៃឲ្យបានច្រើន។
លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ពោះវៀនមិនត្រឹមតែជាកន្លែងសម្រាប់ស្រូបយកសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃប្រព័ន្ធភាពស៊ាំផងដែរ។ ដើម្បីការពារការទល់លាមក អ្នកគួរតែបង្កើនជាតិសរសៃ (២៥-៣៥ក្រាមក្នុងមួយថ្ងៃ) ដោយញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន។ ជាតិសរសៃជួយបន្ទន់លាមក និងជួយចលនាពោះវៀន វាក៏អាចត្រូវបានបន្ថែមពីអាហារបំប៉នប្រសិនបើចាំបាច់។ ការផឹកទឹកឲ្យបានគ្រប់គ្រាន់ក៏ជួយឲ្យជាតិសរសៃធ្វើការកាន់តែមានប្រសិទ្ធភាព និងជួយក្នុងដំណើរការលុបបំបាត់ទល់លាមក។
ស្ថានភាពពោះវៀនខ្មៅគឺជាការប្រែពណ៌នៃពោះវៀនធំ និងរន្ធគូថពីពណ៌ផ្កាឈូកទៅពណ៌ត្នោត ឬខ្មៅដោយសារតែការប្រមូលផ្តុំសារធាតុពណ៌ lipofuscin នៅពេលដែលកោសិកា epithelial ត្រូវបានបំផ្លាញ។ មូលហេតុចម្បងគឺការប្រើប្រាស់រយៈពេលយូរនៃថ្នាំបញ្ចុះលាមកដែលមានផ្ទុកសារធាតុ anthraquinones ។
យោងតាម Healthline ស្ថានភាពពោះវៀនខ្មៅមិនបណ្តាលឱ្យមានរោគសញ្ញាទេ ហើយជារឿយៗត្រូវបានរកឃើញដោយចៃដន្យក្នុងអំឡុងពេលឆ្លុះពោះវៀនធំ។ ការសិក្សាមួយចំនួនបានសង្ស័យថា មានទំនាក់ទំនងរវាងអស្ថិរភាពនេះ និងមហារីកពោះវៀនធំ ប៉ុន្តែភស្តុតាងមិនច្បាស់នោះទេ។
ទន្ទឹមនោះ គេក៏ពុំមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ការប្រែពណ៌ពោះវៀននោះទេ ប៉ុន្តែអ្នកជំងឺអាចជាសះស្បើយក្នុងរយៈពេល ៦-១២ ខែ បន្ទាប់ពីការបញ្ឈប់ការប្រើប្រាស់ថ្នាំបញ្ចុះលាមកដែលធ្វើឲ្យរលាកស្រទាប់ពោះវៀន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តើការផឹកកាហ្វេ ពិតជាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើមពិតមែន?
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៣៥ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


