ព័ត៌មានអន្ដរជាតិ
បុរសចិនម្នាក់ កើតជំងឺបាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីឈប់ធ្វើការដើម្បីមើលថែកូន
កាលពីពេលថ្មីៗនេះ បុរសវ័យ ៣២ ឆ្នាំម្នាក់ បានទាក់ទាញការចាប់អារម្មណ៍នៅលើបណ្តាញសង្គមចិន បន្ទាប់ពីបានចែករំលែករឿងរ៉ាវនៃការឈប់ពីការងារដែលមានប្រាក់ខែខ្ពស់ មកធ្វើជាឪពុកពេញម៉ោង។ បុរសនេះត្រូវបានគេស្គាល់តាមអនឡាញថា Jasmine’s Dad ធ្លាប់ជាអ្នកគ្រប់គ្រងអាជីវកម្មនៅក្នុងឧស្សាហកម្មអាហារសត្វចិញ្ចឹម ដោយទទួលបានប្រាក់ខែប្រចាំខែប្រហែល ២០,០០០ យន់ (២,៧៨២ដុល្លារ )។

នៅពេលដែលកូនស្រីរបស់គាត់ឈ្មោះ Jasmine កើតក្នុងខែឧសភា ឆ្នាំ ២០២៣ គាត់ក៏បានសម្រេចចិត្តលាឈប់ពីការងារដើម្បីនៅផ្ទះ និងមើលថែកូន។ ដោយសារតែមិនអាចជួលមេដោះ ហើយថែមទាំងជីដូនជីតាទាំងសងខាងធ្វើការនៅឆ្ងាយ ប្ដីប្រពន្ធត្រូវបង្ខំចិត្តធ្វើជម្រើសនេះទាំងបង្ខំចិត្ត។
យោងតាមសារព័ត៌មាន SCMP បានរាយការណ៍កាលពីថ្ងៃទី ១ ខែឧសភាថា ដោយសារតែប្រពន្ធរបស់គាត់ជាមន្ត្រីរាជការដែលមានម៉ោងធ្វើការថេរ ហើយមិនអាចបត់បែនបាន បុរសជាស្វាមីបានស្ម័គ្រចិត្តទទួលតួនាទីថែទាំកូននៅពេលដែលការឈប់សម្រាកលំហែមាតុភាពរបស់ប្រពន្ធគាត់បានបញ្ចប់។
បុរសនោះបាននិយាយថា គាត់ត្រូវក្រោកពីម៉ោង ៦ ព្រឹកជាញឹកញាប់ ដោយសារតែកូនគាត់យំ។ គាត់ឆុងទឹកដោះគោ ប្តូរក្រណាត់កន្ទប លេងជាមួយក្មេង និងនាំកូនទៅសួនកម្សាន្តជាញឹកញាប់។ ពេលកូនចូលគេងនៅម៉ោងប្រហែល៥ល្ងាច គាត់ឆ្លៀតពេលធ្វើម្ហូប និងថតវីដេអូ ដើម្បីចែករំលែកជីវិតរបស់គាត់ក្នុងនាមជាឪពុកម្នាក់។
ទោះបីជាយ៉ាងណា កូនរបស់គាត់តែងតែយំនៅពេលយប់ ភ្ញាក់ពីគេងរៀងរាល់ ៣ ម៉ោងម្តង រហូតធ្វើឲ្យគាត់ទទួលរងពីការគេងមិនលក់ និងភាពតានតឹងយូរ។ ជាពិសេស ការដឹកកូនចេញទៅក្រៅគ្រប់ពេល ធ្វើឲ្យគាត់មានជំងឺរលាកសន្លាក់។ បទពិសោធន៍ដ៏លំបាកបំផុតមួយរបស់គាត់ គឺនៅពេលដែលកូនស្រីមានជំងឺរលាកសួតធ្ងន់ធ្ងរ ហើយត្រូវសម្រាកនៅមន្ទីរពេទ្យ។ គាត់ត្រូវគេងនៅក្បែរគ្រែរបស់កូនអស់រយៈពេល ៥ ថ្ងៃ ប៉ុន្តែនៅតែត្រូវបានគ្រួសារទាំងពីររិះគន់ថាមិនដឹងពីរបៀបមើលថែកូនទៅវិញ។
ស្ថានភាពកាន់តែតានតឹងនៅពេលដែលប្រពន្ធតែងតែបន្ទោសគាត់ ជាជាងជួយគ្នា។ គាត់បានប្រាប់ថា៖ «នាងខឹងពេលខ្ញុំមិនបានប្តូរសម្លៀកបំពាក់ Jasmine ប៉ុន្តែនិយាយតាមត្រង់ ខ្ញុំហត់ណាស់»។ ជម្លោះកាន់តែធ្ងន់ធ្ងរទៅៗ ទីបំផុតពួកគេបានលែងលះគ្នា។
ក្រោយមក គាត់បានចែករំលែកនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមថា ខ្លួនត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលកូន ដែលជាជំងឺភាគច្រើនកើតឡើងចំពោះស្ត្រីតែប៉ុណ្ណោះ។ គាត់បាននិយាយថា៖ «ការធ្វើជាឪពុកពេញម៉ោងមិនបាននាំមកនូវក្ដីរីករាយដែលខ្ញុំស្រមៃនោះទេ។ ខ្ញុំមានសម្ពាធពីគ្រួសារ និងសង្គម ហើយជីវិតខ្ញុំហាក់ដូចជាខ្ជះខ្ជាយ»។
យ៉ាងណាមិញ រឿងរ៉ាវរបស់ឪពុករបស់ទារក Jasmine រងសំពាធនិងទទួលរងជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល បានទាក់ទាញយ៉ាងឆាប់រហ័ស ដល់អ្នកចូលទស្សនាជាង៤ លានដងនៅលើបណ្តាញសង្គមចិន។ អ្នកខ្លះបញ្ចេញមតិថា ការមើលថែទាំកូនតូចនៅផ្ទះមិនមែនជារឿងងាយស្រួលទេ។ អ្នកមិនធ្លាប់ឆ្លងកាត់ នឹងនិយាយថាងាយៗនៅតែផ្ទះ ប៉ុន្តែតាមពិតទៅហត់ជាងអ្នកចេញក្រៅរកលុយទៅទៀត។ ពេលនេះ ទើបពួកគេយល់ថា ធ្វើជាម្ដាយម្នាក់ពិតជាពិបាកណាស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនលុបគ្រឿងសម្អាងអស់ពេល ២២ឆ្នាំ ទីបំផុតនារីចិនម្នាក់ ខូចស្បែក យំក៏លែងចេញ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


