ព័ត៌មានអន្ដរជាតិ
មិនធម្មតា! ថ្លៃចំណាយសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងម្នាក់នៅ អាមេរិក
បើយោងតាមទិន្នន័យវិភាគ ការចំណាយចុងក្រោយពីគេហទំព័រ FAIR Health បានឲ្យដឹងថា ថ្លៃចំណាយសម្រាប់ការព្យាបាលនៅមន្ទីរពេទ្យ សម្រាប់អ្នកជំងឺកូវីដ ១៩ ក្នុងម្នាក់សហរដ្ឋអាមេរិក គឺខុសគ្នាយ៉ាងខ្លាំង ទៅតាមអាយុ ពោល ៥១,៣៨៩ ដុល្លារ សម្រាប់អ្នកជំងឺដែលមានអាយុចន្លោះពី ២១ ទៅ ៤០ ឆ្នាំ ទៅ ៧៨,៥៦៩ ដុល្លារសម្រាប់អ្នកជំងឺដែលមានអាយុចន្លោះពី ៤១ ទៅ ៦០ ឆ្នាំ ។

ចំណែកថ្លៃព្យាបាលនៅមន្ទីរពេទ្យ សម្រាប់អ្នកជំងឺកូវីដ ១៩ អាយុក្រោម ២០ ឆ្នាំ ជាមធ្យមប្រហែល ៦៨,២៦១ ដុល្លារ ខណៈសម្រាប់មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ គឺប្រហែល ៧៧,៣២៣ ដុល្លារ ។
តួលេខទាំងនេះ តំណាងឲ្យការវិភាគតម្លៃ ចាប់ពីខែកុម្ភៈដល់ខែសីហា ហើយត្រូវបានធ្វើបច្ចុប្បន្នភាពពីខែកក្កដា ឆ្នាំមុន ។

នៅក្នុងខែកក្កដា ឆ្នាំមុន របាយការណ៍បានបង្ហាញពីចំនួនគិតថ្លៃថ្នាក់ជាតិ សម្រាប់ការថែទាំសុខភាពអ្នកជំងឺដោយផ្ទាល់ សម្រាប់អ្នកដែលមិនមានការធានារ៉ាប់រង ឬអ្នកនៅក្រៅបណ្តាញថែទាំ មានចំនួន ៤៥,៦៨៣ ដុល្លារ សម្រាប់អ្នកជំងឺដែលមានអាយុពី ៥១ ទៅ ៦០ ឆ្នាំ និង ៣៤,៦៦២ ដុល្លារសម្រាប់អ្នកដែលមានអាយុពី ២៣ ទៅ ៣០ ឆ្នាំ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះសហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣៣,៩៤៧,១៨៩ ករណី និងមានអ្នកស្លាប់ចំនួន ៦០៥,២០៨ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Healthcare Finance
ចុចអាន ៖ សហរដ្ឋ អាមេរិក ចែកវ៉ាក់សាំងកូវីដដែលអនុម័តហើយ ចំនួន២០លានដូសទៅក្រៅប្រទេសជាលើកដំបូង
ចុចអាន ៖ ថ្មី! វិសាល សុខ បង្ហាញថ្លៃព្យាបាលខុសគ្នាក្នុងមួយថ្ងៃរវាងអ្នកជំងឺកូវីដ-១៩ ខ្មែរ និងបរទេស
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


