ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃនិងប្រធានាធិបតីបារាំង ត្រៀមសន្ទនាតាមទូរស័ព្ទ ចំពេលមានភាពតានជាមួយកម្ពុជា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) គ្រោងនឹងជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅល្ងាចនេះ ខណៈដែលភាពតានតឹងកើនឡើងរវាងប្រទេសថៃ និងកម្ពុជា។

ការពិភាក្សាតាមទូរស័ព្ទនេះធ្វើឡើងស្របពេលដែលសម្ដេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា ថានឹងលាតត្រដាងពីគម្រោងសម្ងាត់ដែលពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលជាឪពុកលោកស្រី ផែថងថាន។
អ្នកយកព័ត៌មានបានសង្កេតឃើញលោកស្រី ផែថងថាន មកដល់អគារ Thai Khu Fah នៃវិមានរដ្ឋាភិបាលនៅម៉ោង ០៩:១៥ ព្រឹកថ្ងៃនេះ ដើម្បីចាប់ផ្តើមបំពេញមុខងារផ្លូវការរបស់លោកស្រី ដោយមានជំនួបជាមួយរដ្ឋមន្ត្រីការបរទេស លោក Maris Sangiampongsa ជួបជាមួយនឹងការរំពឹងទុកថាពិភាក្សាទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា។
ការិយាល័យនាយករដ្ឋមន្ត្រី នៅជាន់ទី២ នៃអគារ Thai Khu Fah គឺជាកន្លែងសម្រាប់ការហៅទូរស័ព្ទតាមកាលវិភាគនៅម៉ោង ៤:០០ ល្ងាច ជាមួយប្រធានាធិបតីបារាំងលោក Macron ។

ការកើនឡើងនៃការប៉ះទង្គិចគ្នារវាងប្រទេសថៃ និងកម្ពុជា បានក្លាយជាចំណុចសំខាន់មួយនៃការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ ក្រោយការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកមិញនេះ សម្ដេចតេជោ ទម្លាយថា លោក ថាក់ស៊ីន សម្ដែងធ្វើឈឺ បន្លំ ភ្នែកតុលាការដើម្បីគេចផុតពីដំណើរការក្ដីនៅតុលាការលើសំណុំរឿងជាច្រើន។
សម្ដេចតេជោ ទម្លាយថា នៅពេលសម្ដេចទៅសួរសុខទុក្ខថាក់ស៊ីន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ថាក់ស៊ីន គ្មានឈឺជំងឺអ្វីឡើយ ប៉ុន្តែពេលថតរូបជាមួយសម្ដេច បែជាយកសម្ភារៈអ្នកជំងឺមកពាក់បំភាន់ភ្នែកពលរដ្ឋ និងសមត្ថកិច្ចថៃ។
សម្ដេចថា ពេលដែលសម្ដេចទៅសួរសុខទុក្ខថាក់ស៊ីន សម្ដេចមិនដឹងទាល់តែសោះថាបុគ្គលនេះ សម្ដែងធ្វើជាឈឺ។ សម្ដេចតេជោ ទម្លាយថា មូលហេតុដែលសម្ដេចទើបទម្លាយនៅពេលនេះ គឺព្រោះតែពេលសម្ដេចដឹងភ្លាមៗ សម្ដេចគោរពគុណធម៌ ទើបមិនទម្លាយ ហើយមូលហេតុដែលទម្លាយនៅពេលនេះ គឺដោយសារតែកូនស្រីរបស់ថាក់ស៊ីន ជានាយករដ្ឋមន្ត្រីខ្វះគុណធម៌៕

អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២០ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


