ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានថា កូរ៉េខាងជើង នឹងបន្តបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ នៅឆ្នាំក្រោយទៀត
ក្រសួងការពារជាតិអាមេរិកព្រមានថា កូរ៉េខាងជើងអាចបន្តការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយនៅឆ្នាំ ២០២២ ទៀត ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអាមេរិកបានចេញរបាយការណ៍នេះ ក្រោយពិនិត្យទៅលើស្ថានភាពបច្ចុប្បន្ននៃអំណាចយោធារបស់កូរ៉េខាងជើង រួមទាំងអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលជាដើម ។
របាយការណ៍នេះនិយាយថា “មេដឹកនាំកូរ៉េខាងជើងចាត់ទុកអាវុធនុយក្លេអ៊ែរមានសារៈសំខាន់ចំពោះការរស់រានមានជីវិតនៃរបបរបស់ខ្លួន ហើយវាអាចទៅរួចដែលយើងអាចឃើញការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយនៅឆ្នាំក្រោយ” ។

របាយការណ៍បន្ថែមថា កូរ៉េខាងជើងក៏នឹងធ្វើការកែលម្អមីស៊ីលផ្លោងថ្មី ដែលមានកម្លាំងខ្លាំងក្លាជាងមុនផងដែរ ។ ចំណែកការរួមបញ្ចូលអាវុធនុយក្លេអ៊ែរជាមួយមីស៊ីលផ្លោងជាលក្ខណៈប្រព័ន្ធ គឺជាគោលដៅប្រតិបត្តិការចុងក្រោយរបស់កូរ៉េខាងជើង ។
វាកត់សម្គាល់ថា “ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរក្រោមដីបន្ថែមទៀតដើម្បីបញ្ជាក់ពីសមត្ថភាពអាវុធរបស់កូរ៉េខាងជើង គឺអាចធ្វើទៅបាន” ។ ទោះយ៉ាងណារបាយការណ៍នេះមិនបានបញ្ជាក់ច្បាស់អំពីមូលដ្ឋានណាមួយដែលសន្មតថាមានលទ្ធភាពបែបនេះនោះទេ ។

កូរ៉េខាងជើងបានប្រកាសផ្អាកការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ICBM ជាឯកតោភាគីនៅឆ្នាំ ២០១៨ មុនកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រលើកដំបូងរវាងមេដឹកនាំ គីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។
ប៉ុន្តែនៅក្នុងខែមករា លោក គីម បានប្រកាសពីផែនការដើម្បីបង្កើនកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេស ហើយកូរ៉េខាងជើងក៏បានធ្វើការបាញ់សាកល្បងមីស៊ីលប្រភេទថ្មីជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មើលវីដេអូនេះហើយទើបដឹងថា ទាហាន កូរ៉េខាងជើង មានសមត្ថភាពខ្លាំងក្លាប៉ុនណា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ