Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នំភ្លើងក្រោមទឹកផ្ទុះនៅ តុងហ្គាកើតឡើងម្តងប៉ុណ្ណោះ ក្នុងរយៈពេលរាប់ពាន់ឆ្នាំ

បានផុស

នៅ

ភ្នំភ្លើងក្រោមទឹកដែលផ្ទុះនៅប្រទេសតុងហ្គាកាលពីថ្ងៃអាទិត្យទី១៦ខែមករា គឺជា “ការផ្ទុះដ៏ធំ” ដែលកើតឡើងម្តងប៉ុណ្ណោះ ក្នុងរយៈពេលរាប់ពាន់ឆ្នាំ ហើយមានទំហំធំណាស់ ដែលគេអាចមើលឃើញពីលំហបាន។

ការផ្ទុះនេះបានបង្កឲ្យមានការរញ្ជួយដីកម្រិត៧.៤រ៉ិចទ័រ និងបានបណ្តាលឲ្យមានរលកយក្សស៊ូណាមិ វាយប្រហារឆ្នេរសមុទ្រនៃប្រជុំកោះប៉ាស៊ីហ្វិកមួយនេះ ធ្វើឲ្យកោះត្រូវគ្របដណ្តប់ដោយផេះនិងកាត់ផ្តាច់ជំនួយ។

រូបភាពពីផ្កាយរណបបានបង្ហាញពីការផ្ទុះដ៏ធំ ហើយបើទោះបីជាមានការព្រមានយ៉ាងខ្លាំងក៏ដោយ ក៏មនុស្សបានសម្រុកទៅឆ្នេរសមុទ្រដើម្បីមើលរលកយក្សស៊ូណាមិដែលមានកម្ពស់ខ្ពស់។

ប្រទេសតុងហ្គា នៅតែមិនអាចទាក់ទងបានកាលពីថ្ងៃអាទិត្យ ដោយទំនាក់ទំនងតាមទូរសព្ទ និងអ៊ីនធើណិតត្រូវបានកាត់ផ្តាច់។ សាច់ញាតិនៅប្រទេសនូវែលសេឡង់ បាននាំគ្នាអធិស្ឋានសម្រាប់ក្រុមគ្រួសាររបស់ពួកគេនៅលើកោះប៉ាស៊ីហ្វិកមួយនេះ ខណៈរបាយការណ៍ស្តីពីជនរងគ្រោះមិនទាន់ចេញនៅឡើយ។

ពពកផេះដ៏ធំ ដែលគ្របដណ្តប់លើប្រទេសកោះដ៏តូចមួយនេះ កំពុងរារាំងមិនឲ្យជើងហោះហើរឃ្លាំមើលចេញពីប្រទេសនូវែលសេឡង់ ទៅវាយតម្លៃអំពីទំហំនៃការខូចខាត។

ការព្រួយបារម្ភភ្លាមៗនៅតុងហ្គាគឺសម្រាប់សុវត្ថិភាពខ្យល់ និងទឹក ដោយសារតែផេះ និងផ្សែង។ រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​សាធារណជន​ពាក់​ម៉ាស និង​ប្រើប្រាស់​ទឹក​ដបនា​ពេល​បច្ចុប្បន្ននេះ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ជប៉ុន កំពុងរងការវាយប្រហារពីរលកយក្សស៊ូណាមិសាជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម