ព័ត៌មានអន្ដរជាតិ
រញ្ជួយដីដ៏ខ្លាំងនៅ ក្រិក ឈានដល់ព្រមាន ពីរលកយក្សស៊ូណាមិ ខណៈ ៤ប្រទេសទៀត ក៏ប្រយ័ត្នខ្លួន
នៅថ្ងៃព្រហស្បតិ៍ទី២២ខែឧសភាឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.១ រ៉ិចទ័រ បានវាយប្រហារកោះ Crete នៃប្រទេសក្រិក ឈានដល់ការទាញសញ្ញាព្រមានអំពីរលកយក្សស៊ូណាមិទៀតផង និងព្រមានឲ្យពលរដ្ឋរស់នៅក្នុងប្រទេសតួកគី អ៊ីតាលី បារាំងនិងព័រទុយហ្គាល់ ត្រូវប្រយ័ត្នខ្លួន។

តាមការចុះផ្សាយរបស់ MSN ដោយដកស្រង់ប្រភពពីទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក, រញ្ជួយដីនេះមានចំណុចកណ្តាលនៅចម្ងាយ៥៨គីឡូម៉ែត្រភាគឦសានទីក្រុង Elounda ជាមួយជម្រៅ ៦៩គីឡូម៉ែត្រ។
ដោយសារតែមានកម្លាំងខ្លាំង រញ្ជួយដីនេះធ្វើឲ្យរង្គើទូទាំងសមុទ្រ Aegean រហូតដល់ទៅផ្នែកខ្លះនៃប្រទេសអ៊ីស្រាអែលឯណោះ ប៉ុន្តែភ្លាមៗ មិនមានសេចក្តីរាយការណ៍អំពីការខូចខាតនិងជនរងគ្រោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរក្រិកកំពុងដាក់កោះ Crete ស្ថិតក្នុងកម្រិតប្រុងជើងការខ្ពស់ ហើយណែនាំឲ្យអ្នកកោះត្រូវប្រុងប្រៀបខ្លួនជានិច្ចចំពោះហេតុការណ៍អាក្រក់ណាមួយដែលនឹងអាចកើតឡើង និងត្រូវតាមដានការជូនដំណឹងឲ្យជាប់លាប់។
សូមជម្រាបថា ក្រិកស្ថិតក្នុងចំណោមប្រទេសអឺរ៉ុបដែលមានសកម្មភាពរញ្ជួយខ្លាំងបំផុត ដោយសារតែទីតាំងរបស់ខ្លួនស្ថិតនៅតាមបណ្តោយព្រំប្រទល់នៃផ្ទាំងតិចតូនិករវាងអាហ្វ្រិកនិងអឺរ៉ាស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្សរាប់ពាន់នាក់នៅក្រិកត្រូវជម្លៀសចេញពីកោះ Santorini ក្រោយរងរញ្ជួយដីជាង៣០០ដង
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


