ព័ត៌មានអន្ដរជាតិ
ជប៉ុន កំពុងរងការវាយប្រហារពីរលកយក្សស៊ូណាមិសាជាថ្មី
សារព័ត៌មាន Japan Times បានរាយការណ៍ថា ផ្នែកខ្លះនៃប្រទេសជប៉ុនត្រូវបានវាយប្រហារដោយរលកយក្សស៊ូណាមិដែលបណ្តាលមកពីការផ្ទុះនៃភ្នំភ្លើងក្រោមសមុទ្រនៅជិតប្រជុំកោះតុងហ្គា ។

យោងតាមកាសែតនេះបានឲ្យដឹងថា រលកយក្សស៊ូណាមិបានបោកបក់លើច្រាំងនៃតំបន់ Tohoku របស់កោះ Honshu ទៅកាន់កោះ Okinawa ប៉ុន្តែមិនបានបញ្ជាក់ថាតើរលកយក្សស៊ូណាមិមានកម្រិតណានោះទេ ។
កាសែត Japan Times បាននិយាយថា តំបន់ភាគច្រើននៃប្រទេសជប៉ុនដែលបានទទួលការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានវាយប្រហារភ្លាមៗ បន្ទាប់ពីការព្រមាននោះទេ ។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញការព្រមានថា ព្យុះនេះនឹងរលកកម្ពស់ ៣ ម៉ែត្រ ហើយបោកបក់លើកោះ Amami និងកោះ Tokara ខណៈការព្រមានក៏ត្រូវបានចេញសម្រាប់កំពង់ផែ Nagoya និង Yokkaichi ក្នុងខេត្ត Mie ផងដែរ ។
ទន្ទឹមនោះ ជនស៊ីវិលដែលរស់នៅក្នុងតំបន់ខាងលើ ក៏ដូចជាឆ្នេរសមុទ្រភាគខាងកើតទាំងអស់នៃប្រទេសជប៉ុន ត្រូវបានណែនាំឲ្យនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រដើម្បីសុវត្ថិភាពរបស់ពួកគេ ។

គួរបញ្ជាក់ថា ការព្រមានអំពីរលកយក្សស៊ូណាមិនាពេលនេះ គឺជាលើកទីមួយ ចាប់តាំងពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅពេលដែលការរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័របានវាយប្រហារភាគឦសាននៃខេត្ត Fukushima ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មនុស្សស្រីស្រាតដាក់អាហារ Sushi លើរាងកាយ តាមពិតជាប្រពៃណីទំនៀមទម្លាប់របស់ ជប៉ុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


