Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នំភ្លើង​នៅ​ឥណ្ឌូណេស៊ីផ្ទុះ​ព្រួសផេះ​​​កម្ពស់​១០​គីឡូម៉ែត្រទៅលើ​ផ្ទៃ​មេឃ

បានផុស

នៅ

កាលពីថ្ងៃអង្គារ ភ្នំភ្លើង Lewotobi Laki Laki នៅប្រទេសឥណ្ឌូណេស៊ី បានផ្ទុះ​​​ចេញ ​ដោយ​​​ព្រួស​ផេះ​និង​ផ្សែង​ឡើង និងបានបញ្ជូនពពកផេះដ៏ច្រើន​ដេរដាស​ដែលមានកម្ពស់ ១០គីឡូម៉ែត្រ ទៅលើ​ផ្ទៃ​មេឃ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៨ខែមិថុនានេះ។

(រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្ទុះ​នេះ​កើតឡើងឡើង​បន្ទាប់​ពី​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​សកម្មភាព​ភ្នំភ្លើង ដោយ​មាន​ការ​ញ័រ​ចំនួន ៥០ដងត្រូវ​បាន​កត់ត្រា​ក្នុង​រយៈពេល​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ។ ជាការឆ្លើយតប មន្ត្រីបានបង្កើនការប្រុងប្រយ័ត្នដល់កម្រិតខ្ពស់បំផុត និងពង្រីក​តំបន់គ្រោះថ្នាក់ដល់ ៨ គីឡូម៉ែត្រជុំវិញភ្នំភ្លើង។

ផេះ​របស់ភ្នំភ្លើងនេះបាន​បង្កើត​ជា​ពពក​រាង​ផ្សិតដ៏​ធំ​ដែល​អាច​មើល​ឃើញ​ពី​ចម្ងាយ​រហូត​ដល់​ទៅ ១៥០ គីឡូម៉ែត្រ ។ ជាសំណាងល្អ មិនមានអ្នករងរបួស ឬស្លាប់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនដែលរស់នៅក្បែរនោះត្រូវបានព្រមានឱ្យប្រុងប្រយ័ត្នចំពោះលំហូរកម្អែដែលអាចកើតមាន ជាពិសេសនៅពេលមានភ្លៀងធ្លាក់ខ្លាំង។

(រូបភាព៖ AP)

គួរបញ្ជាក់ថាភ្នំ Lewotobi Laki Laki គឺជាផ្នែកមួយនៃភ្នំភ្លើងភ្លោះជាមួយភ្នំភ្លើង Lewotobi Perempuan ។ ភ្នំភ្លើងនេះ​បាន​ផ្ទុះ​លើក​ចុង​ក្រោយ​ក្នុង​ខែ​វិច្ឆិកាឆ្នាំមុន និងបានសម្លាប់មនុស្ស៩នាក់។

ប្រទេសឥណ្ឌូណេស៊ីស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក «Ring of Fire» ដែលជាតំបន់ដែលមានការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងញឹកញាប់។ ប្រទេសនេះមានភ្នំភ្លើងសកម្មចំនួន ១២០ និងជាតំបន់មួយក្នុងចំនោមតំបន់ដែលមានសកម្មភាពរញ្ជួយខ្លាំងបំផុតនៅក្នុងពិភពលោក៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

កូរ៉េខាងជើង ត្រៀម​បញ្ជូនកម្លាំង​បន្ថែម ៦ ០០០​នាក់ទៅកាន់តំបន់ Kursk របស់រុស្ស៊ី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ការនាំចេញសិង្ហបុរី ធ្លាក់ចុះ ៣,៥% ខែមុន ដោយ​មិនរំពឹងទុក​ ដោយសារពន្ធ ត្រាំ

សេដ្ឋកិច្ច១៥ នាទីutes មុន

បុរសម្នាក់ចាប់យករបរចិញ្ចឹមដង្កូវដួង កំពុងមានទីផ្សារល្អ ខណៈលក់បាន១គីឡូ២០ដុល្លារ

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ឈាង រ៉ា ណែនាំមន្ទីរពេទ្យទូទាំងប្រទេសឱ្យត្រៀមខ្លួន បម្រើសេវាដល់ពលករដែលត្រឡប់មកកម្ពុជាវិញ

ព័ត៌មានជាតិ២២ នាទីutes មុន

បន្លែ ផ្លែឈើ របស់កសិករថៃ ដែលធ្លាប់ឆ្លងចូលកម្ពុជាតាមច្រកខេត្តបាត់ដំបង ត្រូវបានដឹកត្រឡប់ចូលប្រទេសថៃវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

តើអ៊ីរ៉ង់ប្រើមីស៊ីលអ្វី ទើបអាចបាញ់ទម្លុះខែលការពារដ៏ខ្លាំងរបស់អ៊ីស្រាអែលបាន?

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​មេ​សន្តិសុខ​រុស្ស៊ី​​ទៅកាន់​ទីក្រុង​ព្យុយ៉ាងបន្ទាន់ ត្រឹម​១២ថ្ងៃ ​ចំពេល​សម្ព័ន្ធមិត្តអ៊ីរ៉ង់​រងទុក្ខ​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ចិន​​ប្រាប់​ពលរដ្ឋ​ខ្លួន​នៅ​​អ៊ីស្រាអែល​ឲ្យ​ចាកចេញ​ជាបន្ទាន់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រទេសអារ៉ាប់និងមូស្លីមចំនួន២០ រួមគ្នាថ្កោលទោស អ៊ីស្រាអែល ដែលវាយអ៊ីរ៉ង់

Sokha Hotels

ព័ត៌មានពេញនិយម