ព័ត៌មានអន្ដរជាតិ
អ្នកវិភាគថា លោក គីម ជុងអ៊ុន ចង់ឲ្យពិភពលោកដឹងថា កូរ៉េខាងជើងនៅតែជាបញ្ហា
ចាប់តាំងពីចូលឆ្នាំ២០២២មក ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរហូតដល់៧គ្រាប់ក្នុងរយៈពេលត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះដែលផ្គើននឹងបំរាមរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
យោងតាមអ្នកវិភាគបានឲ្យដឹងថា ការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងក្នុងពេលត្រឹមតែ៤សប្តាហ៍នៃដើមឆ្នាំ២០២២ បានបង្ហាញថា មេដឹកនាំ គីម ជុងអ៊ុន កំពុងពេញគោលដៅក្នុងស្រុក និងបង្ហាញពិភពលោកដែលកំពុងច្របូកច្របល់កាន់តែខ្លាំងថា ទីក្រុងព្យុងយ៉ាងនៅតែជាតួអង្គមួយដែលប្រជែងអំណាច និងឥទ្ធិពល។

លោក Leif-Eric Easley សហស្ត្រាចារ្យឯកទេសការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យ Ewha Womans ក្នុងទីក្រុងសេអ៊ួល បាននិយាយថា ៖«តាមរយៈការគំរាមកំហែងធ្វើឲ្យអាស៊ីអស្ថិរភាព ខណៈធនធានសកលលាតសន្ធឹតស្តើងៗនៅទីកន្លែងផ្សេងៗ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងកំពុងទាមទារឲ្យពិភពលោកចំណាយវាដើម្បីធ្វើសកម្មភាពដូចអំណាចនុយក្លេអ៊ែរដែលទទួលខុសត្រូវ»។
ការបាញ់សាកល្បងមីស៊ីលទាំង៧គ្រាប់នោះបានដំណើរការយ៉ាងរលូនជាអ្វីដែលត្រូវបានគេជឿថាជាមីស៊ីលនាំផ្លូវលឿនជាងសំឡេង និងជាអាវុធដែលមានឥទ្ធិពលមួយក្នុងលោកដែលជាមីស៊ីលប្លាស្ទិកចម្ងាយឆ្ងាយបំផុត (IRBM) ជាការបាញ់លើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៧។
ទាងអស់នេះបានធ្លាក់ចូលទៅក្នុងការសន្យារបស់លោក គីម ដែលប្តេជ្ញាធ្វើឲ្យកូរ៉េខាងជើងមានអំណាចមិនត្រឹមតែឈរជើងរឹងមាំក្នុងចំណោមប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសត្រូវឈឺក្បាលពីចម្ងាយសម្រាប់ប្រទេសនានាដូចជាសហរដ្ឋអាមេរិកជាដើម។ ការបាញ់សាកល្បងមីស៊ីលចម្ងាយឆ្ងាយបំផុតកាលពីថ្ងៃអាទិត្យអាចជាគោលដៅវាយប្រហារលើកោះហ្គាំរបស់អាមេរិកនៅមហាសមុទ្រប៉ាស៊ីហ្វិក។
លោក គីម មានហេតុផលធ្វើឲ្យមានការព្រួយបារម្ភអំពីការផ្លាស់ប្តូររដ្ឋាភិបាលទីក្រុងសេអ៊ួលដែលអាចទៅរួចសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាខែមីនាខាងមុខ។ ក្រុមគណបក្សអភិរក្សស្ថិតនៅពីក្រោយបេក្ខភាពប្រធានាធិបតីលោក Yoon Suk Yeol ដែលមានឱកាសផ្តួលគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចសព្វថ្ងៃ ដែលមានលោក Lee Jae-myung អាចជាអ្នកបន្តវេនពីលោកប្រធានាធិបធី Moon Jae-in ប្រសិនបើបក្សនេះឈ្នះឆ្នោតទៀត។

អ្នកវិភាគបាននិយាយថា រដ្ឋាភិបាលដឹកនាំដោយលោក Yoon អាចត្រូវបានគេរំពឹងថា ប្រកាន់យកខ្សែបន្ទាត់រឹងមួយប្រឆាំងនឹងកូរ៉េខាងជើង បើប្រៀបធៀបនឹងការដឹកនាំដោយលោក Lee។
លោក Yoon ថែមទាំងបណ្តុះគំនិតថា កូរ៉េខាងត្បូងអាចវាយប្រហារមុនគេប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង។ លោកថា ៖«ខ្ញុំគិតថា វាជាឥរិយាបថដ៏សំខាន់សម្រាប់ពួកយើងដែលត្រូវមាន»។
សម្រាប់សហរដ្ឋអាមេរិក រដ្ឋបាលប្រធានាធិបតី ចូ បៃដិន បានដាក់គំនាបយ៉ាងធំលើកូរ៉េខាងជើងជាមួយនឹងបញ្ហានយោបាយការបរទេសដូចជាចិន តៃវ៉ាន់ និងថ្មីបំផុតនៅអ៊ុយក្រែនជាមួយនឹងការយកចិត្តទុកដាក់ខ្លាំងរួមទាំងវិបត្តិកូវីដផង។
លោក Easley បាននិយាយថា ៖«សម្រាប់ជាបញ្ហា និងសម្រាប់កាន់តែធ្ងន់ធ្ងរ លោក បៃដិន កំពុងបង្ហាញគ្មានភ្លើង និងគ្មានកំហឹង»។
កាលពីឆ្នាំមុនដែលជាពេលចូលកាន់តំណែងឆ្នាំដំបូងរបស់លោក បៃដិន កូរ៉េខាងជើងបានបាញ់សាកល្បង៨គ្រាប់ ហើយគ្មានមីស៊ីលចម្ងាយឆ្ងាយឥទ្ធិពលបំផុតទេ។ ប៉ុន្តែការបាញ់ IRBM កាលពីថ្ងៃអាទិត្យបង្ហាញថា សមត្ថភាពរបស់កូរ៉េខាងជើងនៅតែមាន ហើយអ្នកវិភាគនិយាយថា ការធ្វើតេស្តឥឡូវនេះជាការវាយប្រហារដ៏ធំលើរដ្ឋបាលលោក បៃដិន ដែលរំជើបរំជួលរួចពីការដើរខុសគោលនយោបាយការបរទេសរួចទៅហើយ ដូចជាការដកកងទ័ពពីប្រទេសអាហ្វហ្គានីស្ថាន និងការគំរាមសង្គ្រាមនៅអឺរ៉ុបពីរុស្ស៊ីតាមរយៈការដាក់ពង្រាយកងទ័ពនៅព្រំដែនអ៊ុយក្រែន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


