Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​​បញ្ជាក់​​ពី​​ការ​​ផ្តល់​​ឧបករណ៍​​​​ការពារ​អាវុធ​គីមី​​ដល់​​អ៊ុយក្រែន

បានផុស

នៅ

សហរដ្ឋ​អាមេរិក​កំពុង​ត្រៀម​ខ្លួន​សម្រាប់​លទ្ធភាព​ដែល​ប្រទេស​រុស្ស៊ី​អាច​ប្រើ​អាវុធ​គីមី ឬ​ជីវសាស្ត្រ​ប្រឆាំង​​ប្រទេស​អ៊ុយក្រែន​តាម​រយៈ​ការ​ផ្តល់ឧបករណ៍ និង​គ្រឿង​ផ្គត់​ផ្គង់​ដែល​អាចត្រូវ​បាន​ប្រើ​ដើម្បី​សង្គ្រោះ​ជីវិត ប្រសិន​បើ​មាន​ការ​វាយ​ប្រហារ​ណា​មួយ។ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​សារព័ត៌មាន​នៅ​សេតវិមាន លោក​ស្រី Jen Psaki បាន​បញ្ជាក់។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី Psaki បាន​បង្ហាញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផ្តល់​ជំនួយ​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​មិន​បាន​បញ្ជាក់​លំអិត​​ដែល​ជំនួយ​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ទី​ក្រុង​កៀវ។ លោក​ស្រីបន្ថែម​ថា ការ​ផ្តល់​ឧបករណ៍​ទាំង​នោះ​ដល់​អ៊ុយក្រែន​នឹង​មិន​ធ្វើ​ឲ្យខូច​ដល់​ការ​ត្រៀម​​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​វាយ​ប្រហារដោយអាវុធ​គីមី ឬ​ជីវសាស្ត្រ។

ការ​បញ្ជាក់​បាន​កើត​មាន​ឡើង​ប៉ុន្មាន​សប្តាហ៍ បន្ទាប់​ពី​លោក​ស្រី Psaki បាន​លើក​ឡើង​ថា ទី​ក្រុង​មូស្គូ​អាច​នឹង​មាន​ផែន​ការ​ដាក់​ពង្រាយ​អាវុធ​គីមី ឬ​ជីវសាស្ត្រ​ប្រឆាំង​នឹង​អ៊ុយក្រែន។ ដំបូង​ឡើយ លោក​ស្រី​បាន​ធ្វើ​ការអះ​អាង​ថា នោះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹងឯកសារ​ដែល​បាន​ចុះ​ផ្សាយ​ដោយ​រុស្ស៊ី​​​ចោទ​ប្រកាន់​ថា មន្ទីរ​ពិសោធ​គាំទ្រ​ដោយ​អាមេរិក​នៅ​អ៊ុយក្រែន​កំពុង​ផលិត​អាវុធ​ជីវសាស្ត្រ។

«នេះ​ជា​ការ​ប៉ុន​ប៉ង​យ៉ាង​ពិត​ប្រាកដ​របស់​រុស្ស៊ី​ដើម្បី​​ព្យាយាម​បង្ហាញ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​វាយ​ប្រហារ​​ដែល​គិត​ទុក​មុន​​ ដោយ​មិន​ញញើត និង​​អយុត្តិធម៌​លើ​អ៊ុយក្រែន»។ លោក​ស្រី Psaki បាន​និយាយ​កាល​ពី​ខែ​មុន។

លោក​ស្រី​បន្ត​ថា ៖«ឥឡូវ​នេះរុស្ស៊ី​បាន​ធ្វើ​ការ​អះ​អាង​មិន​ពិត​ទាំង​នោះ ហើយ​ចិន​ក៏​ទំនង​ជាគាំទ្រ​ការឃោសនា​នេះ។ យើង​ទាំង​អស់​គ្នា​គួរ​ស្វែង​រក​ឲ្យ​ឃើញ​ពី​រុស្ស៊ី​ដែល​អាច​ប្រើ​អាវុធ​គីមី ឬ​ជីវសាស្ត្រ​នៅ​អ៊ុយក្រែន ឬ​បង្កើត​ទង់​ក្លែង​ក្លាយ​ក្នុង​ប្រតិបត្តិការ»។

មន្ត្រី​អាមេរិក​ក៏​បាន​ច្រាន​ចោល​ផង​ដែរ​​ចំពោះ​ការ​ចោទ​ប្រកាន់​​​ថា កូន​ប្រុស​របស់​លោក​ប្រធានាធិបតី ចូ បៃដិន ឈ្មោះ Hunter Biden ជាប់​ពាក់​ព័ន្ធ​​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​​ការ​ស្រាវ​ជ្រាវយោធា​​លើ​ភ្នាក់​ងារ​បង្ក​ជំងឺដ៏​គ្រោះ​ថ្នាក់​នៅ​មន្ទីរ​ជីវសាស្ត្រ​អ៊ុយក្រែន។ ទោះ​បី​ជា​យ៉ាង​ណា ការ​ផ្សាយ​របស់កាសែត​អង់គ្លេស Daily Mail កាល​ពី​សប្តាហ៍មុន​ថា ការ​ឆ្លើយ​ឆ្លង​ត្រូវបាន​រកឃើញ​ក្នុង​កុំ​ព្យួទ័រ​យួរដៃ​ដែល​បាន​បោះ​បង់​ចោល​របស់​កូន​ប្រុស​លោក បៃដិន ដែល​ហោច​ណាស់​បញ្ជាក់​ពី​​ផ្នែក​ខ្លះ​នៃ​ការ​អះ​អាង​របស់​រុស្ស៊ី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម