Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាន់តែបើកវិទ្យុប៉ះចំប៉ុស្តិ៍អាមេរិក អ្នកនេសាទកូរ៉េខាងជើងម្នាក់ត្រូវប្រហារជីវិត

បានផុស

នៅ

អ្នកនេសាទកូរ៉េខាងជើងម្នាក់ត្រូវបានប្រហារជីវិតបន្ទាប់ពីគាត់សារភាពថា បានបើកវិទ្យុប៉ះចំប៉ុស្តិ៍បរទេសខណៈពេលនៅឯសមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកបើកទូករូបនេះត្រូវបានកាត់ទោសប្រហារជីវិតបន្ទាប់ពីគាត់និយាយថា គាត់បានស្តាប់វិទ្យុដែលប្រទេសនេះដាក់បម្រាមរយៈពេល១៥ឆ្នាំមកហើយ។

ក្នុងវ័យ៤០ឆ្នាំប្លាយ អ្នកបើកទូកឈ្មោះ Choi បានស្តាប់ការផ្សាយនិងកម្មវិធីប៉ុស្តិ៍វិទ្យុបរទេស។

សារព័ត៌មាន Mail Online បានរាយការណ៍ថា គាត់ត្រូវបានបាញ់សម្លាប់ដោយក្រុមប្រហារជីវិតនៅចំពោះមុខអ្នកនេសាទចំនួន១០០នាក់។

គាត់បានស្តាប់ប៉ុស្តិ៍វិទ្យុមួយដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិកនិងវិទ្យុហាមឃាត់ផ្សេងៗទៀត។

យោងតាមរបាយការណ៍បានឲ្យដឹងថា គាត់ត្រូវបានក្រុមនាវិកប្រគល់ឲ្យអាជ្ញាធរនៅទីក្រុងកំពង់ផែ Chongjin។

ប្រទេសកូរ៉េខាងជើងត្រូវបានគេនិយាយថា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរារាំងពលរដ្ឋរបស់ខ្លួនពីការទទួលបានព័ត៌មានពីពិភពខាងក្រៅ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម