Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក សម្រេចផ្តល់ជំនួយ​​យោធាថ្មី ដល់ អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ

បានផុស

នៅ

សហរដ្ឋ​អាមេរិក ​បាន​ប្រកាស​ផ្តល់​ជំនួយ​ផ្នែក​យោធា និង​ហិរញ្ញវត្ថុ​ថ្មី​ ​ដល់ ​អ៊ុយក្រែន ខណៈទី​ក្រុង កៀវ បន្ត​ប្រយុទ្ធ​នឹង​កងកម្លាំង​រុស្ស៊ី​នៅ​ភាគ​ខាង​កើត និង​ខាង​ត្បូង​ប្រទេស។

កាលពីថ្ងៃចន្ទទី០៨ខែសីហា មន្ទីរបញ្ចកោណ បានប្រកាសផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ហើយដាច់ដោយឡែកពីនេះ ធនាគារពិភពលោកបាននិយាយថា ខ្លួនក៏កំពុងផ្តល់ជំនួយថវិកាចំនួន ៤.៥ ពាន់លានដុល្លារដល់រដ្ឋាភិបាលអ៊ុយក្រែន ដែលផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។

កញ្ចប់អាវុធថ្មីនេះ ដែលជាលើកទី១៨ចាប់តាំងពីសង្រ្គាមផ្ទុះឡើងក្នុងខែកុម្ភៈ គឺរួមមានប្រព័ន្ធបាញ់រ៉ុកកែតចល័តទំនើប (HIMARS), គ្រាប់កាំភ្លើងត្បាល់ និងគ្រាប់កាំភ្លើងធំ, ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin និង គ្រាប់បែក។

លោក Colin Kahl អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងការពារជាតិអាមេរិក បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា “ដូចដែលយើងបានបញ្ជាក់យ៉ាងច្បាស់ហើយ យើងប្តេជ្ញាបន្តជំនួយផ្នែកសន្តិសុខសម្រាប់អ៊ុយក្រែន នៅពេលពួកគេក្រោកឈរឡើងចំពោះការវាយលុកដោយមិនញញើត និងមិនសមហេតុផលរបស់រុស្ស៊ី”។

កន្លងមក ទីក្រុងមូស្គូធ្លាប់បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានចាក់សាំងលើភ្លើងក្នុងជម្លោះនេះ តាមរយៈការផ្តល់អាវុធ និងមីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន។

លោក Colin Kahl អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងការពារជាតិអាមេរិក

រុស្ស៊ី​ បាន​បើក​ការវាយលុក​អ៊ុយក្រែន​ ​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ក្រោយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​អស់​រយៈ​ពេល​មួយ​ខែ ​ដែលទី​ក្រុងមូស្គូ​បានដាក់ពង្រាយកងទ័ព​នៅ​ជិត​ព្រំដែន​អ៊ុយក្រែន ខណៈ​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ទាមទារ​ឲ្យ​បញ្ចប់​ការ​ពង្រីករបស់​អង្គការ​ណាតូ​ទៅ​ក្នុង​អតីត​សាធារណរដ្ឋ​សូវៀត។

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងមូស្គូបានបង្វែរគោលដៅយោធារបស់ខ្លួនទៅកាន់តំបន់ Donbas ភាគខាងកើត និងទីក្រុងឆ្នេរសមុទ្រភាគខាងត្បូង បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយករដ្ឋធានីរបស់អ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ អាមេរិក ត្រៀម កញ្ចប់ជំនួយ សព្វាវុធក្នុងទំហំទឹកប្រាក់ ១ ពាន់ លាន ដុល្លារទៀត ឲ្យ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម