ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ឧបករណ៍តេស្តកូវីដ-១៩ ក្លែងក្លាយរាប់ម៉ឺនប្រអប់ មានតម្លៃសរុប ២លានបាត
សមត្ថកិច្ចប៉ូលិសថៃ បានសហការជាមួយនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយបើកប្រតិបត្តិការចាប់បានឧបករណ៍ធ្វើតេស្តកូវីដ-១៩ (ATK) ប្រមាណរាប់ម៉ឺនប្រអប់ គិតជាទឹកប្រាក់ ២លានបាតនៅខេត្តណាខនប៉ាថុម (Nakhon Pathom) ត្រូវបានសមត្ថកិច្ចរកឃើញដាក់លក់ដុំតាមអនឡាញតាំងពីខែមេសា បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងពង្រីកការស្វែងរកតាមចាប់ខ្លួនអ្នកនៅពីក្រោយក្នុងដំណើរការនេះ។

នៅថ្ងៃទី១១ ខែសីហា សមត្ថកិច្ចនៃអគ្គបញ្ជាការដ្ឋានស៊ើបអង្កេតកណ្តាល សហការជាមួយនឹងប៉ូលិសនៃនាយកដ្ឋានបង្ក្រាបឧក្រិដ្ឋកម្មការពារអ្នកប្រើប្រាស់ បានធ្វើសន្និសិទសារព័ត៌មានប្រកាសពីលទ្ធផលនៃការស៊ើបអង្កេតប្រភពនាំចូលឧបករណ៍ធ្វើតេស្តរហ័សកូវីដ-១៩ក្លែងក្លាយដែលដាក់លក់តាមអនឡាញជាច្រើនប្រភេទឬច្រើនម៉ាកនៅក្នុងអគារពាណិជ្ជកម្មមួយកន្លែងនៅខេត្តណាខនប៉ាថុម និងនៅផ្ទះមួយកន្លែងក្នុងខេត្តនុនថាបូរ៉ី រឹបអូសបានវត្ថុតាងសរុបចំនួន ១សែនប្រអប់ ពោលគឺឧបករណ៍ធ្វើតេស្តរហ័សកូវីដ-១៩ គិតជាទឹកប្រាក់សរុបជាង ២លានបាត និងចាប់ខ្លួនជនសង្ស័យ ២នាក់។
ក្រោយសមត្ថកិច្ចធ្វើការត្រួតពិនិត្យជាបឋមបានរកឃើញថា ឧបករណ៍ធ្វើតេស្តរហ័ស(ATK) រកកូវីដ-១៩ទាំងនោះ គឺជាផលិតផលគ្មានស្តង់ដារ ពោលគឺក្លែងក្លាយ ហើយត្រូវបានគេសន្និដ្ឋានថា គឺជាផលិតផលដែលផលិតនៅប្រទេសចិន ហើយត្រូវបានវេចខ្ចប់នៅប្រទេសថៃ។ ជនសង្ស័យបានសារភាពថា ពួកគេគ្រាន់តែជាអ្នកម៉ៅការវេចខ្ចប់ និងដឹកជញ្ជូនផលិតផលតាមការបញ្ជាទិញតែប៉ុណ្ណោះ ប៉ុន្តែប៉ូលិសមានភស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើការចោទប្រកាន់បាន រួមទាំងចុះត្រួតពិនិត្យដល់រោងចក្រដែលចុះកិច្ចសន្យាផលិតប្រអប់វេចខ្ចប់ធំៗក្នុងប្រទេសថៃទៀតផង៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ naewna
ចុចអាន៖ ត្រឹមខែមិថុនា ឆ្នាំ២០២២ ប្រជាជនថៃ ចូលរស់នៅកូរ៉េខាងត្បូងខុសច្បាប់ជាង ១.៣សែននាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


