Connect with us

ព័ត៌មានអន្ដរជាតិ

តើខេត្តណាខ្លះក្នុងប្រទេស ឡាវ កំពុងរងគ្រោះពីទឹកជំនន់?

បានផុស

នៅ

ខេត្តនានាទូទាំងប្រទេសឡាវ ជាពិសេសខេត្តភាគខាងជើងបានទទួលរងនូវទឹកជំនន់ ដោយសារតែព្យុះត្រូពិចបន្តនាំមកនូវភ្លៀងធ្លាក់ខ្លាំង ហើយក្នុងនោះខេត្តចំនួន ៥ ដូចជា ខេត្ត Houaphanh, ខេត្ត Bokeo, ខេត្ត Luang Prabang, ខេត្ត Oudomxay និងខេត្ត Phongsaly ​សុទ្ធតែ​រង​ការ​ប៉ះពាល់​ខ្លាំងក្លា ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត Houaphanh

ផ្ទះ សត្វពាហនៈ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅស្រុក Xiangkho ខេត្ត Houaphanh ត្រូវបានជន់លិចដោយទឹកជំនន់ ខណៈការបាក់ដីបានបំផ្លាញផ្ទះសម្បែង និងផ្លូវថ្នល់ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែសីហា ។ ក្រោយមកអាជ្ញាធរ​ស្រុកក៏​បាន​ពិនិត្យ​មើល​ការ​ខូច​ខាត និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋផងដែរ ។

ខេត្ត Bokeo

យោងតាមមន្ទីរការងារ និងសុខុមាលភាពសង្គមខេត្ត Bokeo បានឲ្យដឹងថា ភូមិចំនួន ១៣ ក្នុងស្រុក Meung បានរងគ្រោះដោយទឹកជំនន់ បាក់ដី បាក់ផ្លូវ និងបង្គោលភ្លើង ខណៈភូមិខ្លះបានដាច់ចរន្តអគ្គិសនី ។

ខេត្ត Luang Prabang

ទឹកជំនន់បានជន់លិចផ្ទះ ផ្លូវថ្នល់ និងស្ពានតភ្ជាប់ភូមិនានាក្នុងស្រុក Nam Bak ខេត្ត Luang Prabang ហើយទឹកជំនន់​ក៏​បាន​បំផ្លាញ​ផ្ទៃដី​កសិកម្ម​ភាគច្រើន​របស់អ្នក​ស្រុក​ផងដែរ ។

ខេត្ត Oudomxay

លោក Bounkhong Lachiamphone អភិបាលនៃគណៈអភិបាលខេត្ត Oudomxay បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅតាមបណ្តាស្រុកមួយចំនួននៃខេត្ត នៅថ្ងៃទី២៦ ខែសីហា ហើយបានរកឃើញថា ផ្លូវ និងប្រព័ន្ធអគ្គិសនីមួយចំនួនបានដាច់សេវាទាំងស្រុង ជាពិសេសប៉ះពាល់ដល់រលកសញ្ញាទូរស័ព្ទជាដើម ។

អភិបាល​ខេត្ត​បញ្ជាក់​ថា ជំនួយ​ជា​បន្ទាន់​នឹង​ត្រូវ​ផ្តល់​ជូន​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ក្នុង​ទម្រង់​ជា​អាហារ និង​ទី​ជម្រក ។

ខេត្ត Phongsaly

អាជ្ញាធរខេត្តបានចុះវាស់វែងការខូចខាតដោយសារទឹកជំនន់ ហើយបានប៉ាន់ប្រមាណថា ការខូចខាតមានចំនួនជាង ៥ ពាន់លានគីប (៣២៥ ពាន់ដុល្លារ) នៅក្នុងភូមិចំនួន ៤ ដែលមានប្រជាពលរដ្ឋចំនួន ៩៧ គ្រួសារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Times

ចុចអាន ៖ មកដឹងប្រទេសផ្ដល់ជំនួយឲ្យ ប៉ាគីស្ថាន ដែលកំពុងលិចលង់ដោយទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម