ព័ត៌មានអន្ដរជាតិ
ពលរដ្ឋក្នុងទីក្រុងបាងកក ភ្ញាក់ផ្អើលពេលឃើញមឈូសអណ្តែតក្នុងភូមិ
ពលរដ្ឋថៃមានការភ្ញាក់ផ្អើល និងស្រែកឆោឡោយ៉ាងខ្លាំងនៅពេលដែលឃើញក្តារមឈូសអណ្តែតពាសវាលពាសកាល នៅក្នុងភូមិ ខណ:ដែលមានទឹកជំនន់លិចនៅក្នុងភូមិនោះ ។
ហេតុការដ៏គួរអោយតក់ស្លុតនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ស្របពេលដែលទឹកជំនន់កំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងទីក្រុងបាងកក និងបណ្តាខេត្តជាច្រើនទៀតនៅក្នុងប្រទេសថៃ។

យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា នៅព្រឹកនោះ គឺនៅជាយភូមិមួយក្នុងតំបន់រុាំងសិត នាទីក្រុងបាងកក ដោយសារតែទឹកជំនន់លិចទាំងស្រុងនៅក្នុងតំបន់នេះ គឺមានប្រជាពលរដ្ឋថៃនាំគ្នាស្រែកដោយការភ្ញាក់ផ្អើល បន្ទាប់ពីពួកគាត់បានឃើញក្តារមឈូសចំនួន៣ បានអណ្តែតក្នុងភូមិ ។
នៅពេលនោះដែរក៏មានអ្នកខ្លះទៅបើកគម្របមើល គឺជាក្តារមឈូសទទេពុំមានសពនៅក្នុងនោះឡើយ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏ពួកគេចេះតែពិចារណាទៅតាមអបីយ៍ជំនឿរៀងៗខ្លួន ទៅតាមដែលពួកគេយល់ឃើញ។

ដោយឡែកលោក ចូត ជាអ្នកធ្វើក្តារមឈូសលក់នៅក្បែតំបន់នេះបាននិយាយថា នៅមុននេះមួយថ្ងៃ គឺចាប់ពីម៉ោង១២ថ្ងៃត្រង់ មានភ្លៀងធ្លាក់រហូតដល់ព្រលប់ បន្ទាប់មកក៏មានទឹកជន់ឡើងតែម្តងដោយលោកមិនបានដឹងថា មឈូសរបស់លោកដែលធ្វើនៅខាងក្រៅផ្ទះ អណ្តែតចេញទៅតាមភូមិនោះឡើយ ទើបតែព្រឹកឡើងទើបដឹងថា មឈូសរបស់លោកបាត់អស់មួយចំនួន ទើបលោកបានដើរប្រមូលតាមភូមិយកមកវិញ ដែលបញ្ហានេះលោកគ្មានចេតនានោះឡើយ ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


