ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ប្រកាសផែនការផ្តល់សំណងឲ្យជនរងគ្រោះ ដោយសារពលកម្មទាំងបង្ខំ សម័យសង្គ្រាមជប៉ុន
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃចន្ទទី០៦ខែមីនាថា ប្រទេសកូរ៉េខាងត្បូង បានស្នើផែនការមួយ ដើម្បីដោះស្រាយវិវាទសម័យអាណានិគម ពោលគឺ កូរ៉េខាងត្បូង នឹងផ្តល់សំណងដល់ជនរងគ្រោះនៃពលកម្មទាំងបង្ខំក្នុងសម័យសង្គ្រាមរបស់ប្រទេសជប៉ុន តាមរយៈមូលនិធិសាធារណៈដែលគាំទ្រដោយទីក្រុងសេអ៊ូល។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បានប្រកាសពីសំណើនេះ ដោយមានបំណងដោះស្រាយបញ្ហាផ្តល់សំណងដល់ពលរដ្ឋកូរ៉េចំនួន១៥នាក់ ដែលបានឈ្នះការតតាំងតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនជប៉ុនចំនួនពីរ។ ក្រុមហ៊ុនជប៉ុនទាំងនេះ រងការចោទប្រកាន់ថា កៀងគរពួកគេឲ្យទៅធ្វើការធ្ងន់ក្នុងអំឡុងសង្គ្រាមលោកលើកទី២។

ក្នុងឆ្នាំ២០១៨ តុលាការកំពូលកូរ៉េខាងត្បូង បានបញ្ជាឲ្យក្រុមហ៊ុន Mitsubishi Heavy Industries Ltd. និង Nippon Steel Corp. បង់ប្រាក់សំណងដល់ពួកគេ។
ក្រោមការដឹកនាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol, មូលនិធិសម្រាប់ជនរងគ្រោះនៃគម្រោងកៀងគរដោយបង្ខំ ដែលមានទំនាក់ទំនងជាមួយក្រសួងមហាផ្ទៃ នឹងប្រមូលអំណោយស្ម័គ្រចិត្តពីវិស័យឯកជន។ កូរ៉េខាងត្បូងក៏មានគម្រោងប្រើប្រាស់មូលនិធិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដើម្បីផ្តល់សំណងដល់ដើមបណ្តឹងផ្សេងទៀតដែលឈ្នះក្តីផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងតូក្យូបានអះអាងម្តងហើយម្តងទៀតថា បញ្ហាសំណងទាំងអស់ដែលទាក់ទងនឹងអាណានិគមជប៉ុនឆ្នាំ ១៩១០ ដល់ ១៩៤៥ ត្រូវបានដោះស្រាយរួចហើយនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៦៥ ដើម្បីធ្វើឲ្យទំនាក់ទំនងការទូតទ្វេភាគីមានលក្ខណៈធម្មតា។
ប្រទេសជិតខាងទាំង២ បានរៀបចំកិច្ចចរចាផ្លូវការជាច្រើនលើក លើបញ្ហានេះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ស្របតាមការជំរុញរបស់រដ្ឋបាលលោក Yoon សម្រាប់ការពង្រឹងភាពជាដៃគូសន្តិសុខត្រីភាគីជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដើម្បីទប់ទល់ការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ANI
ចុចអាន៖ កូរ៉េខាងជើង ទៅរក UN ឲ្យជួយបញ្ឈប់សមយុទ្ធយោធា អាមេរិក-កូរ៉េខាងត្បូង ជាបន្ទាន់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត