ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមរួចជាស្រេច ដើម្បីការពារពលរដ្ឋរបស់ខ្លួននៅ ស៊ូដង់
ប្រទេសវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមេសាថា ខ្លួនកំពុងតាមដានស្ថានការណ៍នៅក្នុងប្រទេសស៊ូដង់យ៉ាងដិតដល់ ហើយត្រៀមជាស្រេចដើម្បីការពារពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសនេះ ប្រសិនបើចាំបាច់។

អ្នកនាំពាក្យក្រសួងការបរទេស លោក Doan Khac Viet បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា មានពលរដ្ឋវៀតណាមកូនកាត់អូស្ត្រាលីម្នាក់រស់នៅក្នុងទីក្រុង ខាទុំ រួមជាមួយនឹងជនជាតិវៀតណាម១៦នាក់ផ្សេងទៀត នៅលើកប៉ាល់មួយគ្រឿង នៅឯកំពង់ផែស៊ូដង់។
លោកបន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋទាំងអស់មានសុវត្ថិភាព ហើយវៀតណាមនឹងបន្តតាមដានស្ថានការណ៍គ្រប់ពេលវេលា។

គួរបញ្ជាក់ថា ជម្លោះរវាងកងទ័ពស៊ូដង់ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ Abdel Fattah al-Burhan និងកងកម្លាំងគាំទ្ររហ័ស (RSF) របស់ឧត្តមសេនីយ៍ Mohamed Hamdan Dagalo បានផ្ទុះឡើងកាលពីថ្ងៃទី១៥ខែមេសា បន្ទាប់ពីភាពតានតឹងអស់រយៈពេលជាច្រើនសប្តាហ៍ទាក់ទងនឹងការដាក់បញ្ចូល RSF ទៅក្នុងជួរកងទ័ព។
មនុស្សជាង២៧០នាក់បានស្លាប់ និងជាង១៨០០នាក់រងរបួស ចំពេលមានជម្លោះ ថ្វីបើតួលេខជាក់ស្តែងអាចខ្ពស់ជាងនេះ ដោយសារមនុស្សជាច្រើនមិនអាចទៅដល់មន្ទីរពេទ្យទាន់ពេលក៏ដោយ។
ស្របពេលជាមួយគ្នានោះ អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត បានអំពាវនាវឲ្យបញ្ចប់ជម្លោះនេះ ជាបន្ទាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ប្រជាជនស៊ូដង់ ភៀសខ្លួនចេញពីរដ្ឋធានី ខណៈការប្រយុទ្ធ មិនថមថយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៥ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


