ព័ត៌មានអន្ដរជាតិ
ខ្លះៗពីប្រទេស ស៊ូដង់ ដែលកំពុងផ្ទុះការប្រយុទ្ធគ្នា
បច្ចុប្បន្នប្រទេសស៊ូដង់កំពុងតែមានការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ ដោយសារតែការខ្វែងគំនិតគ្នារវាងមេបញ្ជាការកងទ័ពលោក Abdel Fattah al-Burhan ដែលជាប្រធានក្រុមប្រឹក្សាអធិបតេយ្យ ជាមួយនឹងប្រធានកងកម្លាំងគាំទ្ររហ័ស (RSF) លោក Mohamed Hamdan Dagal ដែលឈានដល់មានការសម្លាប់ជនស៊ីវិលជាច្រើនរយនាក់ ។

ពាក់ព័ន្ធនឹងភូមិសាស្ត្រវិញ ស៊ូដង់ជាប្រទេសសាធារណរដ្ឋដែលស្ថិតនៅក្នុងភាគឦសានទ្វីបអាហ្រិ្វក ដោយមានទីក្រុង ខាទុំ ជារដ្ឋធានីសំខាន់ ហើយមានផ្ទៃដីប្រមាណ ១,៨៨៦,០៦៨ គីឡូម៉ែត្រការ៉េ ។
ប្រទេសនេះ មានព្រំប្រទល់ខាងជើងជាប់អេហ្ស៊ីប ខាងកើតជាប់សមុទ្រក្រហម ប្រទេសអេរីទ្រា និងអេត្យូពី ខណៈខាងត្បូងជាប់ស៊ូដង់ខាងត្បូង ខាងលិចជាប់សាធារណរដ្ឋអាហ្រ្វិកកណ្តាល និងឆាដ ចំណែកខាងជើងជាប់លីប៊ី ។

ជាមួយផ្ទៃដីដ៏ធំនេះ ស៊ូដង់ ជាប្រទេសធំទី ៣ របស់ទ្វីបអាហ្រ្វិក និងលំដាប់លេខ ១៥ លើពិភពលោក ហើយគិតត្រឹមឆ្នាំ២០២២ ប្រទេសទ្វីបអាហ្វ្រិកមួយនេះ មានប្រជាជនប្រមាណជាង ៤៥.៧ លាននាក់ ។
ឈ្មោះស៊ូដង់ គឺមកពីពាក្យអារ៉ាប់ bilād al-sūdān មានន័យថា ដែនដីនៃជនជាតិស្បែកខ្មៅ ដែលអ្នកភូមិសាស្ត្រអារ៉ាប់មជ្ឈិមសម័យនោះ សំដៅទៅលើបណ្តាប្រទេសអាហ្រ្វិកដែលបានចាប់ផ្ដើមតាំងទីលំនៅ នៅគែមខាងត្បូងនៃតំបន់សាហារ៉ា ។

ចំណែកប្រជាពលរដ្ឋប្រទេសនេះ និយាយភាសាអារ៉ាប់ ភាសាអង់គ្លេស ភាសា Nubian និងភាសាផ្សេងៗទៀត ប៉ុន្តែបានយកភាសាអង់គ្លេស ជាភាសាផ្លូវការ ។ ហើយចំពោះសាសនាវិញ ប្រជាជនប្រទេសនេះគោរពសាសនាឥស្លាម សាសនាគ្រឹស្ត និងជំនឿប្រពៃណីផងដែរ ។
ទោះបីជាយ៉ាងណា ប្រទេសមួយនេះធ្លាប់មានជម្លោះជាច្រើនដងរួចហើយមកផងដែរ រួមមានការឈ្លានពាន និងការតស៊ូរបស់បរទេស ភាពតានតឹងជនជាតិភាគតិច ជម្លោះសាសនា និងការប្រកួតប្រជែងលើធនធានជាដើម ហើយចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៦ មក ស៊ូដង់មានរដ្ឋប្រហារយោធាច្រើនជាង ១៥ ដង ដែលភាគច្រើនគ្រប់គ្រងដោយយោធា ។

ដោយឡែកពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានកើតឡើងកាលពីពាក់ណ្ដាលខែមេសាកន្លងមក និងបានអូសបន្លាយពេលដល់សប្ដាហ៍ទី ២ ហើយនោះ បានសម្លាប់ជនស៊ីវិលជាង ៤០០ នាក់ និងប្រហែល ៣,៧០០ នាក់រងរបួស ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Wikipedia
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


