Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវនឹងបើករោងចក្រផលិតថាមពលប្រើខ្យល់ធំជាងគេ នៅអាស៊ាន

បានផុស

នៅ

ប្រភពព័ត៌មានបានឱ្យដឹងថា នៅទីក្រុងវៀងច័ន្ទប្រទេសឡាវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់គម្រោងរោងចក្រផលិតថាមពលដោយប្រើខ្យល់មូសុងមានកម្លាំង ៦០០មេហ្គាវ៉ាត់ ដែលជាគម្រោងដ៏ធំនិងដំបូងគេក្នុងប្រទេស ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិន Power Construction Corporation of China Company Limited ឬ Power China ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ឡាវ និងចិនយ៉ាងច្រើនកុះករ ក្រោមអធិបតីភាពលោក សាល៉ើមសៃ គុំម៉ាសីត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងលោក Zhao Wenyu ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូតចិនប្រចាំនៅប្រទេសឡាវ និងតំណាងក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកម៉ៅការគម្រោង។

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលឡាវបាននិយាយថា គម្រោងនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍថាមពលប្រើខ្យល់ ក៏ដូចជាផ្តល់កម្លាំងជំរុញថ្មីដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យថាមពលរបស់ប្រទេសឡាវ ដោយសង្ឃឹមថា គម្រោងនេះនឹងដំណើរការសាងសង់ដោយរលូនដោយមានការគាំទ្រពីអាជ្ញាធរឡាវគ្រប់លំដាប់ថ្នាក់៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ naewna

ចុចអាន៖ ជប៉ុន ចង់ឲ្យមានស្ត្រី ៣០ ភាគរយ កាន់តំណែងកំពូលក្នុងក្រុមហ៊ុនធំៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម