ព័ត៌មានអន្ដរជាតិ
លោកយាយជនជាតិ ចិន វ័យ ១០៧ ឆ្នាំ ដុះស្នែងលើក្បាលស្មានថានិមិត្តរូបអាយុវែង ក្រោយទៅពេទ្យទើបដឹងការពិត
ជារឿងគួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្ដាញអ៊ីនធឺណិត បន្ទាប់ពីរូបភាពស្ត្រីចំណាស់ជនជាតិចិនម្នាក់ដែលមានស្នែងដុះចេញពីក្បាល ខណៈអតីតគ្រូពេទ្យវះកាត់ម្នាក់និយាយថា តាមពិតគាត់មានជំងឺស្បែក ហើយក្រុមគ្រួសារគួរយកគាត់ទៅមន្ទីរពេទ្យដើម្បីពិនិត្យ។

បើតាមរបាយការណ៍ដែលបានរកឃើញបញ្ចាក់ថា វីដេអូរបស់ស្ត្រីអាយុ ១០៧ ឆ្នាំម្នាក់នៅក្នុងខេត្ត Guangdong ប្រទេសចិន មានដុះស្នែងនៅលើក្បាលរបស់គាត់ ដោយរីករាលដាលពេញបណ្ដាញសង្គម និងបណ្តាលឲ្យមានការពិភាក្សាយ៉ាងក្តៅគគុកក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត។ អ្នកបង្ហោះរូបនោះបាននិយាយថា លោកយាយមានស្នែងលើក្បាលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែមិនមានការឈឺចាប់ ឬរមាស់អ្វីនោះទេ។ ដូច្នេះហើយ ទើបមានមនុស្សមួយចំនួនសម្រុកបញ្ចេញមតិសរសើរថាជា “និមិត្តសញ្ញានៃភាពជាប់បានយូរឬអាយុវែង”។
យ៉ាងណាមិញ Bai Yi Chanmao អតីតគ្រូពេទ្យវះកាត់នៅខេត្ត Zhejiang ម្នាក់បាននិយាយថា លើក្បាលរបស់លោកយាយតាមពិតគឺជាជំងឺស្បែកដែលគេស្គាល់ថាជាជំងឺសើស្បែក ដែលដុំពកចេញពីស្បែកដូចស្នែង មានទំហំ និងរាងខុសៗគ្នាសម្រាប់មនុស្សម្នាក់ៗ។ ភាគច្រើនកើតឡើងចំពោះបុរសដែលមានអាយុលើសពី ៤០ ឆ្នាំ ហើយអ្វីដែលគួរឲ្យខ្លាចនោះគឺថាវាមានលទ្ធភាពបង្កមហារីកទៅថ្ងៃខាងមុខ។ ដូច្នេះហើយ ទើបក្រុមគ្រួសារណែនាំឲ្យនាំស្ត្រីចំណាស់ទៅកាន់ផ្នែកសើស្បែកនៃមន្ទីរពេទ្យដើម្បីពិនិត្យ ហើយគ្រូពេទ្យជំនាញនឹងវាយតម្លៃថាតើការវះកាត់ចេញគឺចាំបាច់ឬអត់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ctwant
ចុចអាន៖ក្រុមអ្នកបុរាណវិទូ រកឃើញរូបសំណាកព្រះពុទ្ធដែលមានអាយុកាលជាង ២ ពាន់ឆ្នាំនៅ អេហ្ស៊ីប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


