Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមអ្នកបុរាណវិទូ រកឃើញរូបសំណាកព្រះពុទ្ធដែលមានអាយុកាលជាង ២ ពាន់ឆ្នាំនៅ អេហ្ស៊ីប

បានផុស

នៅ

ក្រុមអ្នកបុរាណវិទូអន្តរជាតិមួយក្រុម បានប្រកាសលទ្ធផលដ៏អស្ចារ្យនៃការជីកកកាយថា ពួកគេបានរកឃើញរូបសំណាកព្រះពុទ្ធដែលមានអាយុចន្លោះពី ១,៩០០ ទៅ ២,០០០ឆ្នាំ ខណៈពេលដែលកំពុងពិនិត្យមើលប្រាសាទបុរាណនៅ Berenike ដែលជាទីក្រុងកំពង់ផែរបស់ប្រទេសអេហ្ស៊ីបនៅលើឆ្នេរ​សមុទ្រក្រហម។

ក្រុមអ្នកបុរាណវិទ្យាត្រូវបានដឹកនាំដោយអ្នកជំនាញមកពីស្ថាប័នស្រាវជ្រាវជាច្រើននៅក្នុងសហរដ្ឋអាមេរិក រួមទាំងមជ្ឈមណ្ឌលតំបន់ប៉ូឡូញសម្រាប់បុរាណវិទ្យាមេឌីទែរ៉ាណេ (PCMA) ដែល​រួមគ្នាជាមួយ​មន្ត្រី​ក្រសួង​ទេសចរណ៍ និងបុរាណវិទ្យាអេហ្ស៊ីបបានប្រកាសរួមគ្នាថា បដិមាព្រះពុទ្ធដែលបានរកឃើញ គឺជាភស្តុតាងនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសឥណ្ឌា និង​អេហ្ស៊ីប​បុរាណ។ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ដែល​អេហ្ស៊ីប​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ចក្រភព​រ៉ូម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​ពុទ្ធរូប​ឈរ​ក្នុង​ឥរិយាបថ​មាន​កម្ពស់ ៧១ សង់ទីម៉ែត្រ ឆ្លាក់​ពី​ថ្មម៉ាប​មេឌីទែរ៉ាណេ។ ដៃឆ្វេង​កាន់អាវ ចំណែកព្រះកេស​មានកាំរស្មីដែលស្រដៀងនឹងពន្លឺព្រះអាទិត្យ ហើយ​មាន​ផ្កាឈូក​មួយ​លម្អ​នៅ​ជាប់​នឹង​រូប​ព្រះពុទ្ធ។ រូបសំណាកនេះស្រដៀងទៅនឹង Ghandara ដែលជាទម្រង់សិល្បៈព្រះពុទ្ធសាសនា​ដែលមាន​ឥទ្ធិពល​ក្រិក។ វាគឺជារូបសំណាកដំបូងគេ​ដែលត្រូវបានរកឃើញនៅអឌ្ឍគោលខាងលិច​ហួស​ព្រំដែន​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។

បុរាណវិទូជឿថា ជាងចម្លាក់ម្នាក់នៅទីក្រុង Alexandria ប្រទេសអេហ្ស៊ីប ប្រហែល​ជាបានបង្កើតរូបសំណាកនេះ។ សម្រាប់សហគមន៍ពាណិជ្ជករឥណ្ឌា​ដែលបាន​តាំង​លំនៅ​នៅ Berenike ដើម្បីថ្វាយបង្គំ វា​ក៏​ជា​ភស្តុតាង​ដ៏​សំខាន់​មួយ​ដែល​បង្ហាញ​ថា​ពុទ្ធសាសនា​មាន​នៅ​ក្នុង​អាណាចក្រ​អេហ្ស៊ីប​បុរាណ។

ដោយឡែក លោកបណ្ឌិត Steven Sidebotham ដែលដឹកនាំក្រុមអ្នកបុរាណវិទ្យាអាមេរិកនៅសាកលវិទ្យាល័យ Delaware បាននិយាយថា “មនុស្សសព្វថ្ងៃនេះនិយាយអំពីសកលភាវូបនីយកម្មជាយុគសម័យទំនើប។ ដោយមិនដឹងខ្លួន ធ្លាប់មានប្រព័ន្ធសេដ្ឋកិច្ចសកលតភ្ជាប់អឺរ៉ុប អាហ្វ្រិក និងអាស៊ី។ ក្នុង​អំឡុង​សតវត្ស​ទី​មួយ​នៃ​គ.ស.”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖BBC

ចុចអាន៖ការពិតដ៏អស្ចារ្យទាំង ១០ អំពីភពផែនដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ម្ចាស់ជន្លង់ម្រេច ចេញមុខសុំទោស​ដែលចោទប្រកាន់សមត្ថកិច្ចថាដកហូតជន្លង់ម្រេចគ្មានមូលហេតុ

សន្តិសុខសង្គម១៤ នាទីutes មុន

Breaking News៖ អគ្គិភ័យកំឆេះឃ្លាំងស្តុកគ្រឿងជ័រនៅខណ្ឌកំបូល(មានវីដេអូ)

សប្បុរសធម៌
សេចក្ដីជូនដំណឹង១៧ នាទីutes មុន

ចែករំលែកក្ដីស្រឡាញ់ជូនដល់កុមារកំព្រា! ឧកញ៉ា ឡេង និមល និងឧកញ៉ា ឡេង បញ្ចពណ៌ ចុះទៅធ្វើម្ហូបឱ្យកុមារនៅមណ្ឌលកុមាកំព្រា «សមាគមន៍ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ» នៅខេត្ដកណ្ដាល

ព័ត៌មានជាតិ២៧ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ក្រោមការដឹកនាំរបស់សម្ដេច ប៊ុន រ៉ានី កាកបាទក្រហម មានម្ចាស់ការហិរញវត្ថុ  និងការគ្រប់គ្រងដោយតម្លាភាព

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ធនាគារកណ្ដាលអាមេរិករក្សាអត្រាការប្រាក់​ ខុសពីការទាមទារឱ្យទម្លាក់ចុះរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

សន្តិសុខសង្គម២១ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងប្រតិបត្តិការរដ្ឋបាលនៅតំបន់ផ្លូវរថភ្លើង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ៊ុយក្រែន ប្រើ​ដ្រូន​វាយ​ប្រហារ​ក្រុង​មូស្គូ​៣​ថ្ងៃ​ជាប់​គ្នា ចំ​ពេល​មេ​ដឹក​នាំ​ចិន​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ឥណ្ឌា បញ្ជាឲ្យពលរដ្ឋកាស្មៀរ ជម្លៀសចេញជាបន្ទាន់ ឯខាងប៉ាគីស្ថាន អ្នកភូមិរត់ចោលផ្ទះសម្បែង ព្រោះសង្គ្រាម 

Sokha Hotels

ព័ត៌មានពេញនិយម