Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជិត ៦ពាន់នាក់ ស្លាប់និងបាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ 

បានផុស

នៅ

មន្ត្រីនិយាយថា មនុស្សជាង៤០០នាក់ត្រូវបាត់បង់ជីវិត ខណៈជាង៥៥០០នាក់បាត់ខ្លួន ដោយសារគ្រោះទឹកជំនន់នៅក្នុងតំបន់ភាគខាងកើតប្រជាធិបតេយ្យកុងហ្គោ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាកសពមនុស្សជាច្រើននាក់ ត្រូវបានរកឃើញនៅភូមិ Bushushu និង Nyamukubi ក្នុងខេត្ត Kivu ចាប់តាំងពីភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យមានការរអិលបាក់ដី និងទឹកជំនន់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយធ្វើឲ្យអគារផ្ទះល្វែងត្រូវខ្ទេចខ្ទី និងបោកបក់បំផ្លាញដំណាំ។

ស្របពេលជាមួយគ្នានោះដែរ បុគ្គលិកកាកបាទក្រហម បានបង្ហាញក្តីព្រួយបារម្ភអំពីកង្វះខាតការផ្គត់ផ្គង់ និងឧបករណ៍ដើម្បីជួយអ្នកស្រុកដែលរងផលប៉ះពាល់ជាង៨៨០០នាក់។

រដ្ឋបាលតំបន់ Kalehe លោក Thomas Bakenga Zirimwabagabo បាននិយាយកាលពីថ្ងៃអង្គារថា រហូតមកដល់ពេលនេះ សាកសពមនុស្សចំនួន៤១១នាក់ ត្រូវបានរកឃើញ ហើយមនុស្ស៥៥២៥នាក់ នៅកំពុងបាត់ខ្លួន។

គួរបញ្ជាក់ថា ទឹកជំនន់នេះគឺជាគ្រោះមហន្តរាយដ៏ធំបំផុតនៅទ្វីបអាហ្រ្វិក ហើយបង្ហាញពីភាពងាយរងគ្រោះចំពោះប្រទេសដែលមានការរៀបចំមិនល្អ និងហេដ្ឋារចនាសម្ព័ន្ធអន់ខ្សោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Liberal

ចុចអាន៖ គ្រោះទឹកជំនន់នៅកុងហ្គោ បណ្តាលឲ្យមនុស្សជាង ២០០នាក់ស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

ពីប្រទេសចិន​ ប្រមុខដឹកនាំកម្ពុជាផ្ញើសារ​ដល់ជនរួមជាតិ ក្រោយ​រមណីយដ្ឋានប្រាសាទកោះកេរ​ដាក់បញ្ចូលក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក គីម ជុងអ៊ុន បញ្ចប់ទស្សនកិច្ចនៅ រុស្ស៊ី ហើយត្រលប់ទៅ កូរ៉េខាងជើង វិញមិនមែនដោយដៃទទេ (មានវីដេអូ)

ព័ត៌មានជាតិ១២ ម៉ោង មុន

​ប្រកាសផ្លូវការ​មុននេះ​! ទីបំផុត​​រមណីយដ្ឋានកោះកេរត្រូវ​បាន​ដាក់បញ្ចូល​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

លោក ពូទីន ថា រុស្ស៊ី មិនចាំបាច់ត្រូវការទាហានស៊ីឈ្នួលបរទេសមកប្រយុទ្ធ​លើសមរភូមិឡើយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ម្ចាស់ហាងនំប៉័ងសាច់នៅ វៀតណាម ជួបវិបត្តិផ្លូវចិត្ត ក្រោយភ្ញៀវពុលអាហារជាង ១០០ នាក់

Sokha Hotels

ព័ត៌មានពេញនិយម