ព័ត៌មានអន្ដរជាតិ
កុងហ្គោ បញ្ជាក់ថា ករណីឆ្លងអេបូឡា ផ្លូវការ មានចំនួន ៣២១ករណី និងមនុស្សស្លាប់ ៤៨នាក់
ស្របពេលវិបត្តិសុខភាព កំពុងវាយលុកធ្ងន់ធ្ងរ ពេលនេះ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបញ្ចេញតួលេខថា ករណីឆ្លងជំងឺអេបូឡា ដែលបញ្ជាក់ជាផ្លូវការ គឺមានចំនួន ៣២១ករណី ខណៈមនុស្សស្លាប់ មានចំនួន ៤៨នាក់។

តាមការផ្សាយរបស់ Al Jazeera, តួលេខនេះ គឺចេញដោយក្រសួងសុខាភិបាល កុងហ្គោ ផ្ទាល់ ដោយចងក្រងទិន្នន័យ គិតត្រឹមថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ដ្បិតថា ករណីសង្ស័យឆ្លង មានរាប់ពាន់ករណី និងមនុស្សសង្ស័យស្លាប់ ដោយសារជំងឺនេះ ឈានដល់ខ្ទង់រយនាក់ក៏ដោយ។
ក្នុងសេចក្តីប្រកាសរបស់ក្រសួង ករណីឆ្លងទាំងអស់ គឺស្ថិតនៅក្នុងខេត្តចំនួន៣ ដូចជា Ituri, North Kivu និង South Kivu ប៉ុន្តែ Ituri គឺជាកន្លែង មានករណីឆ្លងរាលដាលខ្លាំងជាងគេ ពោលគឺត្រឹមមួយខេត្តនេះ មានមនុស្សឆ្លងជំងឺ អេបូឡា រហូតដល់ទៅ ២៦៤នាក់ ទៅហើយ។

សូមជម្រាបថា ជំងឺអេបូឡា ដែលកំពុងផ្ទុះខ្លាំងនៅកុងហ្គោ នាពេលបច្ចុប្បន្ន គឺបង្កឡើងដោយវីរុសប្រភេទកម្រ ឈ្មោះ Bundibugyo ដែលគ្មានវ៉ាក់សាំងណាកម្ចាត់បាន និងមានសមត្ថភាព សម្លាប់ ១ភាគ៣ នៃអ្នកដែលឆ្លង។
គេសង្ស័យថា វាបង្កការឆ្លងរាលដាលទ្រង់ទ្រាយធំ ជាយូរមកហើយ ទើបក្រុមគ្រូពេទ្យ អាចរកឃើញមេរោគ និងចាត់វិធានការទប់ស្កាត់ ទាំងដែលដឹងថា យឺតពេលបន្តិច។

វាឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គនៃសត្វព្រៃ ដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ស្វា ឬសត្វឈ្លូស។ ចំណែក ការឆ្លងពីមនុស្សទៅមនុស្ស គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ឈាម ឬសារធាតុរាវរាងកាយ ដូចជាទឹកមាត់របស់អ្នកជំងឺ ឬអ្នកដែលស្លាប់ ដោយសារ អេបូឡា។
រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង ឈឺសាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យក្អួត រាករូស មានកន្ទួលលើស្បែក ខូចតម្រងនោម និងថ្លើមចុះខ្សោយ។ ក្នុងករណីខ្លះ មានទាំងហូរឈាម តាមអញ្ចាញធ្មេញ លាមក ឬស្បែកទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


