ព័ត៌មានអន្ដរជាតិ
គ្រោះទឹកជំនន់នៅកុងហ្គោ បណ្តាលឲ្យមនុស្សជាង ២០០នាក់ស្លាប់
ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងតំបន់អាហ្វ្រិកកណ្តាល ខណៈអាជ្ញាធរមូលដ្ឋាននិយាយថា មនុស្សយ៉ាងតិច២០៣នាក់ត្រូវបាត់បង់ជីវិត ហើយជាង១០០នាក់កំពុងបាត់ខ្លួន។

រ៉យទ័រ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានឲ្យដឹងថា ទឹកទន្លេក្នុងខេត្ត South Kivu ភាគខាងកើតរបស់ប្រទេសនេះ បានឡើងយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍។ ទឹកជំនន់ក៏បាន បំផ្លាញផ្ទះសម្បែង សាលារៀន និងអគារផ្សេងៗទៀតផងដែរ។
ស្របពេលជាមួយគ្នានោះ វេជ្ជបណ្ឌិតក្នុងតំបន់បានឲ្យដឹងថា ពួកគេកំពុងខ្វះខាតថ្នាំពេទ្យ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តផ្សេងទៀត ដើម្បីជួយសង្គ្រោះមនុស្ស។

គួរបញ្ជាក់ថា ក្រៅពី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កជាទឹកជំនន់ និងការបាក់ដីក្នុងប្រទេស រ៉្វាន់ដា និង អ៊ូហ្គង់ដា ដែលជាអ្នកជិតខាងនឹងគ្នាផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ស្លាប់៦០នាក់និងបាត់ខ្លួនរាប់រយនាក់ក្នុងគ្រោះមហន្តរាយលិចទូកនៅ កុងហ្គោ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ