ព័ត៌មានអន្ដរជាតិ
អាមេរិក និងតៃវ៉ាន់ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ធ្វើឲ្យចិន ក្តៅស្លឹកត្រចៀក
តំណាងមកពីសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងក្រោមអ្វីដែលគេហៅថា ជាគំនិតផ្តួចផ្តើមអាមេរិក-តៃវ៉ាន់ស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១។

ពិធីនេះ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១ខែមិថុនា នៅទីក្រុង Arlington នៃរដ្ឋ Virginia សហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងនេះ នឹងជួយសម្រួលដល់នីតិវិធីតាមព្រំដែន ដោយអនុញ្ញាតឲ្យអាជីវកម្មអាមេរិក ចែកចាយផលិតផលរបស់ពួកគេកាន់តែងាយស្រួល កាន់តែលឿន និងថោកជាងមុន។ ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនខ្នាតតូច និងមធ្យមមកពីភាគីទាំងពីរ នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទាន បើកឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគ។

ទោះបីជាយ៉ាងណាក៏ដោយ ច្បាស់ណាស់ កិច្ចព្រមព្រៀងនេះពិតជាធ្វើឲ្យប្រទេសចិន ក្តៅស្លឹកត្រចៀក ខណៈមេដឹកនាំទីក្រុងប៉េកាំង បានប្រឆាំងម្តងហើយម្តងទៀតនូវគំនិតផ្តួចផ្តើមបែបនេះ ថាជាការរំលោភលើគោលការណ៍ “ចិនតែមួយ”។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក មិនគួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយតៃវ៉ាន់ ដែលបង្កប់ន័យអធិបតេយ្យឡើយ។
លោកស្រីបន្ថែមថា អាមេរិកមិនគួរបញ្ជូនសញ្ញាខុសណាមួយ ដល់កងកម្លាំងផ្តាច់ខ្លួនដើម្បីឯករាជ្យតៃវ៉ាន់ ក្នុងនាមសេដ្ឋកិច្ចនិងពាណិជ្ជកម្មនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ចិន ត្រៀមយោធារួចរាល់ហើយ ដើម្បីកម្ទេចចលនាផ្តាច់ខ្លួននៅ តៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


