Connect with us

ព័ត៌មានអន្ដរជាតិ

លោក Antony Blinken ក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិក

បានផុស

នៅ

ព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅថ្ងៃពុធទី២៦ខែមករានេះបានបញ្ជាក់ថា លោក Antony Blinken គឺជារដ្ឋមន្ត្រីក្រសួងការបរទេសបន្ទាប់ពីសមាជិកសំខាន់ៗនៃគណបក្សសាធារណរដ្ឋដែលជាគូប្រជែង បានគាំទ្រលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Blinken ដែលជាទីប្រឹក្សាយូរអង្វែងរបស់ប្រធានាធិបតី Joe Biden ដែលបានប្តេជ្ញាថា នឹងជួសជុលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ លោកត្រូវបានអនុម័តដោយសំឡេងឆ្នោត៧៨ទល់នឹង២២។

ការអនុម័តនេះគឺផ្ទុយពីរដ្ឋមន្ត្រីការបរទេសពីររូបរបស់អតីតប្រធានាធិបតី Donald Trump គឺលោក Mike Pompeo និងលោក Rex Tillerson ដែលអ្នកទាំងពីរសុទ្ធតែត្រូវបានប្រឆាំងដោយអ្នកប្រជាធិបតេយ្យភាគច្រើន។

សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋដែលគាំទ្រលោក Blinken រួមមាន សម្ព័ន្ធមិត្តជិតស្និតចំនួនពីររូបរបស់លោក Trump ស្តីពីគោលនយោបាយការបរទេសគឺលោក Marco Rubio និងលោក Lindsey Graham។

លោក Marco Rubio គឺជាអ្នករិះគន់យ៉ាងមុតមាំទៅលើរដ្ឋាភិបាលឆ្វេងនិយមនៅក្នុងប្រទេសគុយបានិងវេណេហ្ស៊ូអេឡាចំណែកលោក Lindsey Graham ត្រូវបានគេស្គាល់ដោយសារទស្សនៈម៉ឺងម៉ាត់ចំពោះប្រទេសស៊ីរីនិងអ៊ីរ៉ង់។

ដោយជាកូនចុងរបស់អ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍ Holocaust, លោក Blinken អាយុ៥៨ឆ្នាំត្រូវបានគេស្គាល់ដោយសារតែចំណង់ចំណូលចិត្តរបស់គាត់ចំពោះបុព្វហេតុមនុស្សធម៌ប៉ុន្តែក៏មានឥរិយាបថស្ងប់ស្ងាត់ផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ Joe Biden បង្ហាញឈ្មោះបេក្ខជនរដ្ឋមន្ត្រីក្រសួងការបរទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៦ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៧ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម