ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសម្នាក់ប្រកាច់បែកពពុះមាត់ភ្លាមៗ ខណៈយន្តហោះហៀបនឹងចាកចេញពី ក្វាងចូវ
ភាពអាសន្នមួយបានកើតឡើងនៅលើជើងហោះហើរ China Southern Airlines កាលពីប៉ុន្មានថ្ងៃមុន ខណៈដែលរៀបនឹងចាកចេញពីក្វាងចូវទៅកាន់ស៊ីនីង ស្រាប់តែអ្នកដំណើរម្នាក់បានសុំជំនួយពីបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ដោយសារកូនប្រុសស្រាប់តែប្រកាច់ភ្លាមៗ។

បើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹកព្រលឹមកាលពីថ្ងៃទី០២ ខែសីហាឆ្នាំ២០១២៣។ យន្តហោះដែលផ្ទុកមនុស្សជាង ១៧០នាក់ ដើមឡើយគ្រោងនឹងហោះហើរទៅកាន់ទីក្រុងស៊ីនីង ។ ប៉ុន្តែ នៅពេលយន្តហោះត្រៀមហោះឡើងលើអាកាស បុគ្គលិកលើយន្តហោះបានឮសំឡេងស្រ្តីម្នាក់ស្រែកប្រាប់ពីក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់មានសភាពមិនស្រួល ដោយប្រកាច់និងបែកពពុះមាត់ភ្លាមៗ។
យ៉ាងណាមិញ នៅលើយន្តហោះមានវេជ្ជបណ្ឌិតម្នាក់ឈ្មោះ Huang Yunxuan ចៃដន្យត្រូវធ្វើដំណើរទៅកាន់ទីក្រុងស៊ីនីងដូចគ្នា។ បន្ទាប់ពីគ្រូពេទ្យមកជួយពិនិត្យ ទើបរកឃើញថា ចង្វាក់បេះដូងរបស់ក្មេងប្រុសគឺខ្ពស់មិនធម្មតា។ ឪពុកម្ដាយបានសម្រេចចិត្តបញ្ចប់ការធ្វើដំណើរដោយស្នើឲ្យប្រញាប់បង្វែរយន្តហោះត្រឡប់ទៅទីតាំងដើមវិញ។ ដូចជារថយន្តសង្គ្រោះបន្ទាន់ដែលប្រញាប់យកអ្នកជំងឺទៅមន្ទីរពេទ្យឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ជាសំណាងល្អ ក្មេងប្រុសបានជាសះស្បើយបន្ទាប់ពីទទួលការព្យាបាលទាន់ពេលវេលា រហូតដល់បានចេញពីមន្ទីរពេទ្យដោយសុវត្ថិភាពផងដែរ។
ក្រោយមក ម្ដាយក្មេងប្រុសបានបញ្ចាក់មូលហេតុដែលធ្វើឲ្យកូនប្រុសគាត់ប្រកាច់ គឺដោយសារត្រូវឡើងយន្តហោះនៅថ្ងៃនោះ កូនប្រុសបានដេកបានតែ២ម៉ោងប៉ុណ្ណោះ ហើយត្រូវក្រោកទាំងកណ្ដាលយប់ ដើម្បីទៅដល់អាកាសយានដ្ឋាននៅម៉ោង៩យប់ ដែលអាចបណ្ដាលឲ្យគាត់អស់កម្លាំងពេក និងបង្កបញ្ហាសុខភាពយ៉ាងដូច្នោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្លាប់និងសង្គ្រោះបន្ទាន់ ៥ នាក់នៅ តៃវ៉ាន់ ក្រោយទទួលទានអាហារក្ដៅក្នុងទូទឹកកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


