ព័ត៌មានអន្ដរជាតិ
ចិន និងកូរ៉េខាងជើង ជាមុខព្រួញក្នុងកិច្ចប្រជុំត្រីភាគីរវាង អាមេរិក ជប៉ុន កូរ៉េខាងត្បូង
មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានជួបប្រជុំគ្នានៅថ្ងៃសុក្រ ទី១៨ ខែសីហានេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្ទុះនៃទំនាក់ទំនងត្រីភាគីរបស់ពួកគេ ខណៈប្រទេសចិន និងកូរ៉េខាងជើង គឺជាមុខព្រួញដ៏សំខាន់សម្រាប់កិច្ចពិភាក្សានោះ ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅឯជំរំប្រធានាធិបតី Camp David ភាគខាងជើងនៃទីក្រុង Washington DC ។
ជាកិច្ចចាប់ផ្ដើម មេដឹកនាំទាំង ៣ នឹងពិភាក្សាគ្នាអំពីបញ្ហារបស់ចិន ខណៈដែលសម្ព័ន្ធមិត្តអាស៊ីទាំងពីររបស់អាមេរិក បានចាត់ទុកការអះអាងរបស់ទីក្រុងប៉េកាំង និងការដាក់ពង្រាយយោធានៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ពួកគេ ។

បច្ចុប្បន្នសកម្មភាពរបស់ទីក្រុងប៉េកាំងត្រូវបានគេមើលឃើញថា ជាបញ្ហាប្រឈមដ៏ខ្លាំងក្លា ស្របពេលដែលសហរដ្ឋអាមេរិក ក៏កំពុងរៀបចំដើម្បីទប់ស្កាត់គូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំរបស់ខ្លួនមួយនេះ ។
ស្របពេលជាមួយគ្នានេះ ប្រទេសកូរ៉េខាងជើងក៏ស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនោះផងដែរ នៅពេលដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ត្រឡប់ទៅរកវោហាសាស្ត្រ និងការសាកល្បងនុយក្លេអ៊ែរដ៏ឃោរឃៅរបស់ខ្លួន ពោលប៉ុន្មានឆ្នាំ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ចាប់ដៃគ្នាជាមួយលោក Kim Jong-Un នៅសិង្ហបុរី និងនៅតំបន់គ្មានយោធារបស់កូរ៉េ ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃសុក្រនេះ មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ក៏រំពឹងនឹងព្រមព្រៀងគ្នាបង្កើតបណ្ដាញទូរស័ព្ទបន្ទាន់ចំនួន ៣ ខ្សែផងដែរដើម្បីងាយស្រួលផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ព្រមព្រៀងបង្កើតបណ្ដាញទូរស័ព្ទបន្ទាន់ ៣ ខ្សែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


