ព័ត៌មានអន្ដរជាតិ
គ្រូបង្រៀន បង់ក្លាដែស មួយរូបបាញ់សិស្សខ្លួនឯង ពេលកំពុងប្រឡង
សាស្ត្រាចារ្យនៅសាលាពេទ្យមួយកន្លែងក្នុងប្រទេសបង់ក្លាដែសត្រូវបានព្យួរការងាររយៈពេល ២ ថ្ងៃ បន្ទាប់ពីមានការចោទប្រកាន់ថាបានបាញ់សម្លាប់សិស្សានុសិស្សក្នុងថ្នាក់រៀនពេលកំពុងប្រឡង ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC កាលពីថ្ងៃទី៦ ខែមីនា ។

លោក Raihan Sharif សាស្ត្រាចារ្យនៅសាលាពេទ្យមួយកន្លែងត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីការតវ៉ារបស់សិស្សនិស្សិតមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ ហើយលោកក៏ត្រូវបានប៉ូលិសចាប់ឃុំខ្លួនផងដែរ ខណៈសិស្សដែលរងរបួសត្រូវបានវះកាត់ ហើយកំពុងសម្រាកនៅមន្ទីរពេទ្យ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ជនរងគ្រោះមានឈ្មោះ Arafat Amin Tomal អាយុ ២៣ ឆ្នាំជានិស្សិតនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Sirajganj ភាគពាយព្យនៃប្រទេសបង់ក្លាដែស ។ ជនរងគ្រោះបានឈ្លោះប្រកែកជាមួយលោកសាស្ត្រាចារ្យ Sharif ពេលកំពុងប្រឡងផ្ទាល់មាត់កាលពីដើមសប្ដាហ៍ ខណៈក្នុងអំឡុងពេលប្រឡងនោះ លោកគ្រូបានយកកាំភ្លើងមកភ្ជង់សិស្ស និងបានបាញ់ទូរសព្ទដៃដែលដាក់នៅក្នុងហោប៉ៅខោ បណ្ដាលឲ្យរងរបួសធ្ងន់ និងប៉ះពាល់ដល់អាយុជីវិតតែម្ដង ។

ទន្ទឹមនោះ ប៉ូលិសបានរឹបអូសកាំភ្លើងខ្លីមួយដើម, គ្រាប់ចំនួន ៨១ គ្រាប់, ទស្សនាវដ្តីចំនួន ៤, កាំបិត ២ ដើម និងដាវ ១០ ដើមក្នុងកាបូបរបស់គាត់ ខណៈក្រោយហេតុការណ៍នេះ ប៉ូលិសក៏បានបង្កើតគណៈកម្មាធិការពិសេសមួ ដើម្បីស៊ើបអង្កេតករណីជុំវិញឧបទ្ទវហេតុនេះផងដែរ ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះបានធ្វើឲ្យប្រទេសបង់ក្លាដែសមានការភ្ញាក់ផ្អើល និងបង្កឲ្យមានការថ្កោលទោសទ្រង់ទ្រាយធំ ដោយសារតែគ្រូបង្រៀនរូបនេះត្រូវបានព្យួរពីការងារត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧប្បត្តិហេតុនេះបានកើតឡើង ដែលធ្វើឲ្យសិស្សនៅសាលាពេទ្យតវ៉ាទាមទារឲ្យបណ្តេញគាត់ជាបន្ទាន់ និងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរផងដែរ ដោយសារតែវាជាឧប្បត្តិហេតុដ៏កម្រកើតមានណាស់នៅប្រទេសដែលសិទ្ធិប្រើប្រាស់កាំភ្លើងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយរដ្ឋាភិបាល ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


