ព័ត៌មានអន្ដរជាតិ
តុលាការបង់ក្លាដែសកាត់ទោសលោកស្រី Hasina ដាក់គុក២១ឆ្នាំ បន្ថែមពីលើទោសប្រហារជីវិត
កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ តុលាការបង់ក្លាដែសបានកាត់ទោសអតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ដាក់ពន្ធនាគារ២១ឆ្នាំ ពីបទចោទប្រកាន់ពុករលួយ ដែលបន្ថែមលើទោសប្រហារជីវិតដែលលោកស្រីបានទទួលកាលពីសប្តាហ៍មុន ពាក់ព័ន្ធបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញការបង្ក្រាបលើក្រុមបាតុករនិស្សិតកាលពីឆ្នាំ២០២៤។

យោងតាម AFP លោកស្រី Hasina ដែលមានវ័យ៧៨ឆ្នាំ ត្រូវបានកាត់ទោសកំបាំងមុខក្នុងសំណុំរឿងចំនួនបី ដែលបានដាក់ដោយគណៈកម្មាធិការប្រឆាំងអំពើពុករលួយ។
អតីតនាយករដ្ឋមន្ត្រីរូបនេះបានភៀសខ្លួនចេញពីប្រទេសបង់ក្លាដែសតាមឧទ្ធម្ភាគចក្រកាលពីខែសីហាឆ្នាំ២០២៤ បន្ទាប់ពីមានការតវ៉ាជាច្រើនសប្តាហ៍ដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសឥណ្ឌា ដោយបដិសេធគោរពតាមបញ្ជារបស់តុលាការឲ្យវិលត្រឡប់ចូលប្រទេសវិញ។
នៅថ្ងៃទី១៧ខែវិច្ឆិកា លោកស្រីត្រូវបានកាត់ទោសប្រហារជីវិតពីបទបញ្ជាឲ្យបង្ក្រាបដោយហិង្សាលើការបះបោរដឹកនាំដោយក្រុមនិស្សិត ដែលបានធ្វើឲ្យអំណាចគ្រប់គ្រងរយៈពេល១៥ឆ្នាំរបស់លោកស្រីត្រូវរលាយសាបសូន្យ។ អង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សរហូតដល់១៤០០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការបង្ក្រាបនោះ។
លោកស្រី Hasina បានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ថាជាការជម្រុញនយោបាយ។
សូមជម្រាបថា រដ្ឋាភិបាលបង់ក្លាដែស បានស្នើសុំឲ្យឥណ្ឌាធ្វើបត្យាប័នចំនួន៣លើកមកហើយ ចំពោះអតីតនាយករដ្ឋមន្ត្រី Hasina ឲ្យមកទទួលទោសប្រហារជីវិត។ ប៉ុន្តែរហូតមកដល់ពេលនេះ ឥណ្ឌាមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើសំណើសុំធ្វើបត្យាប័ននេះទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


