ព័ត៌មានអន្ដរជាតិ
រកឃើញមេដឹកនាំបង់ក្លាដែសថ្មី ក្រោយបាតុកម្ម «Gen Z» ផ្ដួលរំលំរបបលោកស្រី Sheikh Hasina
ក្រោយការបះបោរដឹកនាំដោយយុវជន «Gen Z» ដែលបានផ្តួលរំលំរបបកាន់អំណាច១៥ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina កាលពីឆ្នាំ២០២៤ គណបក្សជាតិនិយមបង់ក្លាដែស (BNP) បានដណ្តើមជ័យជម្នះយ៉ាងធំធេង ក្នុងការបោះឆ្នោតជាតិដែលមានការប្រកួតប្រជែងពិតប្រាកដលើកដំបូង ដោយទទួលបានអាសនៈលើសពីពីរភាគបីក្នុងសភា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានចុះផ្សាយនាថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៦នេះថា តាមរយៈការគ្រប់គ្រងអាសនៈចំនួន២០៩ក្នុងចំណោម៣០០អាសនៈ សម្ព័ន្ធភាពដឹកនាំដោយបក្ស BNP បានផ្លាស់ប្តូរវាសនានយោបាយនៃប្រទេសដែលមានប្រជាជន១៧៥លាននាក់នេះទាំងស្រុង។ ក្នុងជំហរដ៏គួរឲ្យកត់សម្គាល់ គណបក្សនេះបានហាមឃាត់ការដង្ហែក្បួនអបអរសាទរ ដោយជំនួសមកវិញនូវការអំពាវនាវឲ្យមានការបួងសួងតាមសាសនានានាទូទាំងប្រទេស ដើម្បីព្យាបាលរបួសជាតិបន្ទាប់ពីមានភាពចលាចល និងការប៉ះទង្គិចយ៉ាងខ្លាំងក្លាអស់ជាច្រើនខែ។
ជ័យជម្នះនេះបានបើកផ្លូវឲ្យលោក Tarique Rahman ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រី Khaleda Zia និងអតីតប្រធានាធិបតីលោក Ziaur Rahman ក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់បង់ក្លាដែស។ បន្ទាប់ពីបានដឹកនាំយុទ្ធនាការបោះឆ្នោតយ៉ាងសកម្មក្រោយវិលត្រឡប់ពីការនិរទេសខ្លួន លោក Rahman ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីកំពូលរបស់ BNP កំពុងត្រៀមខ្លួនចូលកាន់តំណែងដឹកនាំរដ្ឋាភិបាល។ គោលនយោបាយរបស់លោកដែលផ្តោតលើ «បង់ក្លាដែសជាចម្បង» រួមមាន ការសន្យាកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹម១០ឆ្នាំ និងការកែទម្រង់រដ្ឋធម្មនុញ្ញស៊ីជម្រៅ ដើម្បីបង្ការការវិលត្រឡប់នៃរបបផ្តាច់ការ។
គូប្រជែងធំគឺបក្ស Jamaat-e-Islami បានទទួលស្គាល់ការបរាជ័យដោយសន្យាធ្វើ «នយោបាយក្នុងន័យស្ថាបនា» ប៉ុន្តែអតីតមេដឹកនាំលោកស្រី Sheikh Hasina ដែលកំពុងនិរទេសខ្លួននៅឥណ្ឌា បានច្រានចោលដំណើរការបោះឆ្នោតនេះថាជា «ឆាកល្ខោន»។ ខណៈពេលដែលលោក Rahman ត្រៀមខ្លួនដឹកនាំ ប្រទេសនាំចេញសម្លៀកបំពាក់ធំទីពីររបស់ពិភពលោកមួយនេះ កំពុងប្រឈមមុខនឹងភារកិច្ចដ៏ធ្ងន់ធ្ងរក្នុងការស្តារសេដ្ឋកិច្ច និងធានាថា ជំពូកប្រជាធិបតេយ្យថ្មីអាចឆ្លើយតបនឹងបំណងប្រាថ្នារបស់យុវជនជំនាន់ថ្មី៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


