ព័ត៌មានអន្ដរជាតិ
ជំងឺកញ្ជ្រឹល ផ្ទុះខ្លាំងនៅ បង់ក្លាដែស! ត្រឹមជាង ពីរខែ ស្លាប់កុមារ ដល់ទៅជាង ៥ ០០នាក់
ស្របពេលពិភពលោក កំពុងបារម្ភខ្លាំង ចំពោះការផ្ទុះជំងឺអេបូឡា នៅទ្វីបអាហ្វ្រិក ពិសេសក្នុង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឈានដល់ការប្រកាសអាសន្ននោះ បើក្រឡេកទៅមើលប្រទេសបង់ក្លាដែស នៅតំបន់អាស៊ីខាងត្បូង ឯណោះវិញ ជំងឺកញ្ជ្រឹល ក៏កំពុងវាយលុកខ្លាំងណាស់ដែរ ដោយត្រឹមរយៈពេលជាងពីរខែប៉ុណ្ណោះ ជំងឺនេះ បានសម្លាប់កុមារ ជាង ៥០០នាក់។

តាមការផ្សាយរបស់ BBC ដែលដកស្រង់ប្រភពពី ក្រសួងសុខាភិបាលបង់ក្លាដែស, បើគិតចាប់តាំងពីពាក់កណ្តាលខែមីនាមក កុមារចំនួន ៥២៨នាក់ បានបាត់បង់ជីវិតដោយសារ ជំងឺកញ្ជ្រឹល។
ក្រៅពីករណីស្លាប់ កុមាររហូតដល់ទៅជាង ៦០ ០០០នាក់ ត្រូវគេសង្ស័យថា កើតជំងឺនេះ ខណៈករណីភាគច្រើន គឺកើតលើកុមារ អាយុ៥ឆ្នាំចុះ ហើយរដ្ឋ ដាកា ជាកន្លែង ផ្ទុះខ្លាំងជាងគេ។

នេះគឺជាតួលេខដ៏ច្រើនលើសលុប ដែលបង្កជាក្តីបារម្ភធំធេង ពីសំណាក់ស្ថាប័ន ក៏ដូចជាអង្គការពាក់ព័ន្ធទាំងឡាយ និងជំរុញឲ្យមានការអំពាវនាវ សុំឲ្យចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ និងដោះស្រាយ។
សូមជម្រាបថា ជំងឺកញ្ជ្រឹល បង្កដោយវីរុសតាមផ្លូវដង្ហើម ដែលឆ្លងរាលដាលខ្លាំង និងធ្ងន់ធ្ងរ។ វាបណ្តាលឲ្យមានអាការគ្រុនក្តៅខ្លាំង ក្អក ហៀរសំបោរ ភ្នែកក្រហម ហូរទឹកភ្នែក និងមានចេញកន្ទួលពេញរាងកាយ។ វាឆ្លងរាលដាលយ៉ាងងាយ នៅពេលអ្នកផ្ទុកមេរោគ ដកដង្ហើម ក្អក ឬកណ្តាស់។

ក្នុងករណីធ្ងន់ធ្ងរ ជំងឺកញ្ជ្រឹល អាចបណ្តាលឲ្យរលាកសួត រលាកខួរក្បាល និងងងឹតភ្នែក។
យោងតាមទិន្នន័យរបស់ WHO, នៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២៤ មនុស្សជិត ១០០ ០០០ នាក់បានស្លាប់ដោយសារជំងឺនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


