ព័ត៌មានអន្ដរជាតិ
ការបោះឆ្នោតជាប្រវត្តិសាស្ត្រនៅបង់ក្លាដែស ក្រោយបដិវត្តន៍ Gen Z
ជួរមនុស្សយ៉ាងវែងបានចាប់ផ្តើមតម្រង់ជួរតាំងពីមុនថ្ងៃរះនាថ្ងៃព្រហស្បតិ៍ទី១២កុម្ភៈនេះ ខណៈដែលប្រជាពលរដ្ឋបង់ក្លាដែសបានចាប់យកឱកាសដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍ ដើម្បីចូលរួមក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

នេះគឺជាពេលវេលាដ៏សំខាន់ដែលកើតឡើងបន្ទាប់ពីការដួលរលំនៃរបបដឹកនាំដ៏យូរអង្វែងរបស់លោកស្រី Sheikh Hasina កាលពីឆ្នាំ២០២៤ ដែលជាបដិវត្តន៍បង្កើតឡើងដោយយុវជន «Gen Z» ហើយឥឡូវនេះបានឈានពីការតវ៉ាតាមដងផ្លូវមកកាន់ហឹបឆ្នោតវិញ។ ជាមួយនឹងការហាមឃាត់គណបក្ស Awami League និងការនិរទេសខ្លួនរបស់លោកស្រី Hasina បរិយាកាសបោះឆ្នោតពោរពេញដោយក្តីសង្ឃឹមថ្មី។
ការប្រកួតប្រជែងនេះធ្វើឡើងរវាងសម្ព័ន្ធភាពធំៗពីរ គឺគណបក្សជាតិនិយមបង់ក្លាដែស (BNP) ដឹកនាំដោយលោក Tarique Rahman និងក្រុមឥស្លាមនិយម Jamaat-e-Islami ដឹកនាំដោយលោក Shafiqur Rahman។ ក្រៅពីការជ្រើសរើសសមាជិកសភាចំនួន៣០០រូប ប្រជាពលរដ្ឋក៏ត្រូវបោះឆ្នោតលើការធ្វើប្រជាមតិដើម្បីកែទម្រង់រដ្ឋធម្មនុញ្ញ ដែលរៀបចំឡើងដើម្បីទប់ស្កាត់ការវិលត្រឡប់នៃរបបផ្តាច់ការ។ ការកែទម្រង់ទាំងនោះរួមមាន ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹម២អាណត្តិ ការបង្កើតសភាពីរថ្នាក់ និងការធានាឲ្យមានរដ្ឋាភិបាលបណ្តោះអាសន្នអព្យាក្រឹតសម្រាប់រៀបចំការបោះឆ្នោតនាពេលអនាគត។ លោក Muhammad Yunus ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព និងជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន បានចាត់ទុកការបោះឆ្នោតនេះថាជា «ការបង្ហាញតាមរដ្ឋធម្មនុញ្ញ» នៃស្មារតីភ្ញាក់រលឹករបស់ប្រជាជនប្រឆាំងនឹងអយុត្តិធម៌សង្គម។
ជាមួយនឹងការដាក់ពង្រាយកម្លាំងសន្តិសុខជាង ៣០០ ០០០នាក់ ដើម្បីរក្សាសណ្តាប់ធ្នាប់ ដំណើរការបោះឆ្នោតដ៏មានសន្តិភាពនាថ្ងៃនេះ ត្រូវបានអ្នកសង្កេតការណ៍អន្តរជាតិចាត់ទុកថាជាភស្តុតាងដ៏រឹងមាំនៃការរស់ឡើងវិញនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសដែលមានប្រជាជន ១៧៥លាននាក់នេះ។
ទោះបីជាមានការចូលរួមយ៉ាងច្រើនកុះករ និងមានគណបក្សរហូតដល់៥១ចូលរួមប្រកួតប្រជែងក៏ដោយ ក៏បញ្ហាប្រឈមជាច្រើននៅតែបន្តកើតមាន។ វិស័យកាត់ដេរ និងសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតកំពុងព្យាយាមងើបឡើងវិញពីភាពវឹកវរ ហើយអ្នកបោះឆ្នោតបានលើកឡើងថា អំពើពុករលួយ និងអតិផរណាគឺជាកង្វល់ចម្បងរបស់ពួកគេ៕

ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


