Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រយ័ត្នខ្ពស់ ខណៈ ជំងឺឈាមខ្មៅ កំពុងផ្ទុះខ្លាំងនៅ ឡាវ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ The Nation នៅថ្ងៃព្រហស្បតិ៍ទី២៨ខែមីនា, ពេលនេះប្រទេសថៃ កំពុងប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺឈាមខ្មៅ (anthrax) ខណៈជំងឺនេះ កំពុងផ្ទុះរាលដាលខ្លាំងនៅប្រទេសជិតខាង គឺឡាវ ដោយករណីឆ្លងបានកើនឡើងដល់ ៥៤នាក់ហើយ។

(រូបថត៖ PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃលោក Chai Wacharonke និយាយថា នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង របស់ក្រសួងសុខាភិបាលសាធារណៈ បានសហការជាមួយភ្នាក់ងារក្នុងស្រុក ដើម្បីបង្កើនការតាមដានជំងឺទាំងលើមនុស្សនិងសត្វ ជាពិសេសនៅតាមតំបន់ព្រំដែន តែម្តង។

លោក​បន្ត​ថា អ្នក​ជំងឺ​ណា​ដែល​មាន​រោគ​សញ្ញា​ស្រដៀងជំងឺឈាមខ្មៅ ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​ការិយាល័យ​សុខភាព​សាធារណៈ​ខេត្ត ដើម្បី​ពិនិត្យ​ ហើយប្រជាពលរដ្ឋ ក៏​ត្រូវ​រាយការណ៍​ករណី​សត្វគោ-​ក្របី​​ឈឺឬ​ងាប់​ខុស​ប្រក្រតី និងក៏​គួរចៀស​វាង​​ប៉ះ​ពាល់​គោ​ក្របីងាប់ ឬយកសាច់ទៅ​ធ្វើម្ហូបផងដែរ។

លោក Chai Wacharonke (រូបថត៖ Bangkok Post)

ទន្ទឹមនោះ លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន បានណែនាំដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Cholnan Srikaew ត្រូវតាមដានស្ថានការណ៍ឲ្យបានដិតដល់មែនទែន និងបង្កើនវិធានការទប់ស្កាត់ ជាពិសេសនៅតាមតំបន់ព្រំដែន។

សូមបញ្ជាក់ ក្រៅពីមនុស្សធ្លាក់ខ្លួនឈឺ ប្រទេសឡាវ ក៏រាយការណ៍អំពីករណីសត្វគោក្របីងាប់ ជាបន្តបន្ទាប់ផងដែរ ត្បិតអីប្រទេសថៃ គ្មានករណីឆ្លងជំងឺឈាមខ្មៅនេះទាល់តែសោះ គិតចាប់តាំងពីឆ្នាំ២០០១មក។

(រូបថត៖ Medlatec)

ឈាមខ្មៅ គឺជាជំងឺឆ្លងធ្ងន់ធ្ងរដែលបណ្តាលមកពីបាក់តេរី Bacillus anthracis។ វាកើតឡើងដោយធម្មជាតិនៅក្នុងដី ហើយជាទូទៅប៉ះពាល់ដល់សត្វក្នុងស្រុក និងសត្វព្រៃ។ មនុស្សអាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់ផ្ទាល់ ឬដោយប្រយោលជាមួយសត្វឈឺ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ស្តុតាងណាមួយបង្ហាញថា ជំងឺឈាមខ្មៅ អាចចម្លងពីមនុស្សទៅមនុស្សបានទេ។

រោគ​សញ្ញាជំងឺនេះមានដូចជាចេញពងបែក​តូចៗ ឈឺក្បាល រាគ​ ​និងដង្ហើម​ខ្លី ហើយរោគសញ្ញានឹងចេញក្រោយការឆ្លង២ខែ។ បើមិនមានការព្យាបាលទាន់ពេលទេ មនុស្សអាចស្លាប់បាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ព្រមានឲ្យប្រយ័ត្នជំងឺឈាមខ្មៅ ព្រោះនៅឡាវ មានករណីឆ្លងមកមនុស្សហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម