ព័ត៌មានអន្ដរជាតិ
មហិច្ឆតាពង្រីកយោធារបស់អាល្លឺម៉ង់ កំពុងរាំងស្ទះដោយសារបញ្ហាហិរញ្ញវត្ថុ
ប្រទេសអាល្លឺម៉ង់ ចង់បង្កើនចំនួនកងទ័ពឲ្យបានច្រើនជាងគេបំផុតនៅអឺរ៉ុប ប៉ុន្តែគម្រោងនេះហាក់មិនទាន់លេចចេញជារូបរាងនៅឡើយទេ ខណៈដែលរដ្ឋាភិបាលកំពុងមានបញ្ហាលើតុល្យភាពកញ្ចប់ថវិកា និងបញ្ហារក្សាការផ្គត់ផ្គង់ជំនួយឲ្យទៅអ៊ុយក្រែន ប្រើប្រាស់នៅក្នុងសង្គ្រាមតទល់ជាមួយរុស្ស៊ី។ វិស័យយោធាអាល្លឺម៉ង បានបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធទាមទារតម្រូវការខ្ពស់ តែមិនបានផ្ដល់មូលនិធិគ្រប់គ្រាន់សម្រាប់ការស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតកម្ម នោះទេ។
កាលពីពេលថ្មីៗកន្លងទៅ លោក Boris Pistorius រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ បាននិយាយថា អាល្លឺម៉ង់ បានត្រៀមខ្លួនរួចរាល់ ដើម្បីដឹកនាំគោលការណ៍សន្តិសុខអឺរ៉ុប។ ចំណែកឯ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ ក៏បានថ្លែងស្រដៀងគ្នាដែរថា កងកម្លាំង Budeswehr អាល្លឺម៉ង់ នឹងក្លាយជាទ័ពធំជាងគេបំផុតនៅអឺរ៉ុប ក្នុងអង្គការ NATO នាពេលឆាប់ៗខាងមុខ។
បច្ចុប្បន្ន កងកម្លាំង Budeswehr មានទ័ពចំនួន ១៨៣ ០០០នាក់ តិចជាងទ័ពនៅបារាំង អង់គ្លេស និងប៉ូឡូញ។ អាល្លឺម៉ង់ ចង់បង្កើនចំនួនឲ្យបានដល់ ២០៣ ០០០នាក់។ យ៉ាងណាមិញ បញ្ហាប្រឈមរបស់អាល្លឺម៉ង់ គឺជាផ្នែកហិរញ្ញវត្ថុ ដែលត្រូវបានអ្នកនយោបាយនៅក្នុងប្រទេសមើលរំលង។ នៅក្នុងឆ្នាំ២០២២ កងកម្លាំង Budeswehr ទទួលបានកញ្ចប់ថវិកា ៥៤,៧ពាន់លានដុល្លារ និងឆ្នាំ២០២៣ កើនឡើងបាន ៦៥ពាន់លានដុល្លារ។ លុះដល់ឆ្នាំ២០២៤ នេះ កញ្ចប់ថវិកា បានឡើងចំនួន ៧២,៦ពាន់លានដុល្លារ។
ទោះជាបែបនេះក្ដី តួលេខនេះមិនទាន់គ្រប់គ្រាន់ក្នុងតម្រូវការរបស់ NATO នោះទេ ដែលទាមទារឲ្យមានការចំណាយចំនួន ២% នៃ GDP សម្រាប់វិស័យការពារជាតិ។ ហេតុដូច្នោះហើយមហិច្ឆតារបស់អាល្លឺម៉ង់ ចង់បង្កើនទ័ពនៅក្នុងឆ្នាំនេះ ហាក់នៅខ្វះខាតច្រើន ហើយបើគិតជាចំនួនថវិកាគឺនៅខ្វះដល់ ១៧ពាន់លានដុល្លារទៀតឯណោះ។
ក្រសួងការពារជាតិអាល្លឺម៉ង់ បានប៉ាន់ស្មានថា កងកម្លាំង Budeswehr ត្រូវការកញ្ចប់ថវិកាចន្លោះ ៧៦ ដល់ ៨៧ពាន់លានដុល្លារ ជាប្រចាំឆ្នាំ។ ចំពោះកញ្ចប់ថវិកាដែលរដ្ឋាភិបាលផ្ដល់ឲ្យបច្ចុប្បន្ននេះគឺនៅឆ្ងាយពីតម្រូវការច្រើនណាស់។
សូមបញ្ជាក់ថា បើតាមការអះអាងរបស់លោក Olaf Scholz បានឲ្យដឹងថា នៅត្រឹមឆ្នាំ២០២៨ខាងមុខ ថវិកាកងទ័ព នឹងកើនឡើងដល់ចន្លោះពី ១១១ ដល់ ១១៣ពាន់លានដុល្លារ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


