ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ចាំឈរនៅពីក្រោយ ផ្តល់ដំបូន្មានដល់ កូនស្រីពៅ
បន្ទាប់ពីព្រះមហាក្សត្រថៃ ចេញព្រះរាជក្រឹត្យតែងតាំងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ក្លាយជានាយករដ្ឋមន្ត្រីផ្លូវការ, លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា លោកនៅឈរពីក្រោយចាំផ្តល់ដំបូន្មានដល់កូនស្រីជានិច្ច។

តាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃអាទិត្យទី១៨ខែសីហាឆ្នាំ២០២៤, លោក ថាក់ស៊ីន អាយុ៧៥ឆ្នាំបាននិយាយថា «នាងដឹងថា នាងនឹងនឿយហត់ ប៉ុន្តែត្រូវតែលះបង់ ហើយត្រូវតែមានកិច្ចសហការពីគ្រប់ភាគី។ កាលពីមុន ខ្ញុំឈរនៅមុខនាង ហើយនាងនៅពីក្រោយខ្ញុំ ប៉ុន្តែថ្ងៃនេះ នាងឈរនៅពីមុខខ្ញុំ ហើយខ្ញុំនៅខាងក្រោយវិញម្តង»។
លោកលើកឡើងថា កូនស្រីអាចទូរស័ព្ទមកគ្រប់ពេល ដើម្បីសុំយោបល់លើបញ្ហាទាំងឡាយ ប៉ុន្តែឪពុកនឹងមិនផ្តល់ការគាំទ្រផ្នែកនយោបាយឡើយ ព្រោះឪពុកចាស់ហើយ។ លោកថែមទាំងបញ្ជាក់ថា លោកមិនពាក់ព័ន្ធជាមួយការបង្កើតគណៈរដ្ឋមន្ត្រីថ្មីទេ! បញ្ហានេះគឺជាទំនួលខុសត្រូវរបស់នាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃសុក្រទី១៦ខែសីហាឆ្នាំ២០២៤ រដ្ឋសភាថៃ បានបោះឆ្នោតជ្រើសតាំងកូនស្រីពៅរបស់លោក ថាក់ស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា អាយុ៣៧ឆ្នាំ ឲ្យក្លាយជានាយករដ្ឋមន្ត្រីទី៣១ ហើយការឡើងកាន់តំណែងនេះ ធ្វើឲ្យលោកស្រីបង្កើតប្រវត្តិសាស្រ្តថៃ ក្នុងនាមជា នាយករដ្ឋមន្ត្រីមានវ័យក្មេងជាងគេបំផុតរបស់ប្រទេស។
ក្នុងការបោះឆ្នោតរបស់រដ្ឋសភា លោកស្រីផែថងថាន ទទួលបានសំឡេងគាំទ្រ៣១៩ ប្រឆាំង១៤៥ និងអនុបវាទ២៧សំឡេង។
ផែថងថាន ឬមានឈ្មោះហៅក្រៅថា Ung Ing គឺជាសមាជិកទី៣ខៃគ្រួសារត្រកូលថាក់ស៊ីន ដែលឡើងកាន់តំណែងកំពូលរបស់ប្រទេសថៃ។ លោកស្រីក្តាប់បានអំណាចនេះ ក្រោយពេលអតីតនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃដូចគ្នាគឺលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញា ចេញសាលក្រមដកតំណែង ជុំវិញការតែងតាំងទណ្ឌិត ឲ្យចូលធ្វើការក្នុងគណៈរដ្ឋមន្ត្រី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូនស្រីពៅលោកថាក់ស៊ីន បង្កើតប្រវត្តិសាស្រ្តថៃ ក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


