Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បញ្ចេញ​តួលេខ​ទាហាន​ស្លាប់ និង​ចំនួន​រ៉ុកកែត​ដែល​សត្រូវ​បាញ់​ចូល​ដីខ្លួន

បានផុស

នៅ

កង​កម្លាំង​ការពារ​អ៊ីស្រាអែល (IDF) បាន​​ចេញ​ផ្សាយ​នូវ​របាយការណ៍​​អំពី​​ប្រតិបត្តិការ​របស់​ខ្លួន​​នៅ​តំបន់​ហ្គាហ្សា តំបន់ West Bank និង​​ប្រទេស​លីបង់។ ការ​ចេញ​ផ្សាយ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​​ទី​៧​ខែ​តុលា​ ចំ​គម្រប់​ខួប​១​ឆ្នាំ​ត្រឹម​នៅ​ក្នុង​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស ខណៈ​ការ​ប្រឈម​​មុខ​ដាក់​គ្នា​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​កាន់​​តែ​តានតឹង​ខ្លាំង​ឡើង។

(រូបភាព៖ Times of Israel)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​បើ​យោង​តាម​​របាយការណ៍​របស់​ IDF ប្រតិបត្តិករ និង​សមាជិក​ហាម៉ាស​​ប្រមាណ ១៧ ០០០​នាក់ ត្រូវ​បាន​សម្លាប់​នៅ​តំបន់​ហ្គាហ្សា គិត​ចាប់​តាំង​ពី​ពេល​​ដែល​​ក្រុម​សកម្ម​ប្រយុទ្ធ​​ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់​នេះ​បាន​លួច​វាយ​ឆ្មក់​ចូល​​​ប្រទេស​អ៊ីស្រាអែល​នា​​ថ្ងៃ​​ទី​៧​ខែ​តុលា​ឆ្នាំ​២០២៣ ហើយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ១ ២០០​នាក់ និង​មនុស្ស​ ២៥១​នាក់​ត្រូវ​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង។ នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការវាយ​ឆ្មក់​របស់​ហាម៉ាស កង​កម្លាំង IDF ក៏​បាន​សម្លាប់​ក្រុម​ភេរវករ​​បាន​ចំនួន ១ ០០០​នាក់​ផង​ដែរ។

របាយការណ៍​ IDF បាន​បង្ហាញ​ទៀត​ថា ខ្លួន​បាន​សម្លាប់​មេ​បញ្ជាការ​​ជាន់​ខ្ពស់​​ហាម៉ាស​​ចំនួន ៨​រូប ព្រម​ទាំង​បាន​សម្លាប់​មេ​បញ្ជាការ​កង​ពល​តូច​​ច្រើន​ជាង ៣០​រូប​ផង​ដែរ។ បន្ថែម​​ពី​នេះ ​មេ​បញ្ជាការ និង​ប្រតិបត្តិករ​ក្រុមហ៊ុន​​ច្រើន​ជាង ១៦៥​នាក់​ផ្សេង​ៗ​ទៀត​ក៏​ត្រូវ​បាន​សម្លាប់​ដូច​គ្នា។

ការ​វាយ​ប្រហារ​នៅ​លើ​តំបន់​ហ្គាហ្សា ធ្វើ​ឡើង​នៅ​គោលដៅ​ចំនួន​ប្រមាណ ៤០ ៣០០​ទីតាំង ហើយ​ទាហាន​អ៊ីស្រាអែល​​បាន​រក​ឃើញ​​រូង​សម្ងាត់​ក្រោម​ដី​ប្រហែល ៤ ៧០០​​កន្លែង​របស់​ក្រុម​ហាម៉ាស។

ក្រោយ​១​ថ្ងៃ​បន្ទាប់​ពី​ការ​វាយ​ឆ្មក់​របស់​ហាម៉ាស​ចូល​ដី​អ៊ីស្រាអែល ក្រុម​ហេសបូឡា​ដែល​​មាន​មូលដ្ឋាន​នៅ​លីបង់ បាន​ចាប់​ផ្ដើម​វាយ​ប្រហារ​​ព្រំ​ដែន​ភាគ​ខាង​ជើង​​ប្រទេស​អ៊ីស្រាអែល​ ដោយ​អះអាង​ថា សកម្មភាព​នេះ​ធ្វើ​ឡើង​ដើម្បី​គាំទ្រ​ដល់​តំបន់​ហ្គាហ្សា។ ការ​ប្រយុទ្ធ​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​ជា​ច្រើន​ខែ រហូត​ដល់​ខែ​កញ្ញា​ឆ្នាំ​នេះ​ទើប​​អ៊ីស្រាអែល​​ផ្ដោត​ការវាយ​ប្រហារ​របស់​ខ្លួន​កាន់​តែ​ខ្លាំង​នៅ​ប្រទេស​លីបង់ ហើយ​បាន​​ប្រល័យ​ជីវិត​មេ​​ដឹក​នាំ​កំពូល​ក្រុម​ហេសបូឡា និង​បើក​​ប្រតិបត្តិការ​​វាយ​លុក​ជើង​គោក​ចូល​​ទៅ​ក្នុង​ទឹក​ដី​លីបង់។

យោង​តាម IDF ទីតាំង​ជិត ១១ ០០០​​គោលដៅ​នៅ​លីបង់ ត្រូវ​បាន​រង​​ការ​ប្រហារ​ពី​អ៊ីស្រាអែល។

IDF បាន​បញ្ជាក់​​ថា ដ្រូន រ៉ុកកែត និង​មីស៊ីល ​ចំនួន ២៦ ០០០​គ្រាប់ ត្រូវ​បាន​បាញ់​ពី​​រណសិរ្ស​​ជា​ច្រើន​ផ្សេងៗ​គ្នា​របស់​សត្រូវ​មក​លើ​ទឹក​ដី​អ៊ីស្រាអែល ដោយ​មាន​ដូចជា ការ​ផ្លោង​គ្រាប់​​ចំនួន ១៣ ២០០​គ្រាប់​ពី​ហ្គាហ្សា, ១២ ៤០០​គ្រាប់​ពី​លីបង់, ប្រមាណ ៦០​គ្រាប់​ពី​ស៊ីរី, ១៨០​គ្រាប់​ពី​យេមែន និង ៤០០​គ្រាប់​ពី​​អ៊ីរ៉ង់។

IDF ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា អង្គភាព​ចារកម្ម​យោធា​​របស់​ខ្លួន បានចាប់​សួរ​នាំ​ជន​សង្ស័យ​ប៉ាឡេស្ទីន​ប្រមាណ ៧ ០០០​នាក់​នៅ​ហ្គាហ្សា តែ​ភាគ​ច្រើន​នៃ​ពួក​គេ​ឥឡូវ​នេះ​ត្រូវ​បាន​ដោះលែង​​ឲ្យ​ត្រឡប់​ទៅ​វិញ​រួច​មក​​ហើយ។

នៅ​ក្នុង​ប្រតិបត្តិការ មន្ត្រី​សន្តិសុខ​ក្នុង​តំបន់ កង​កម្លាំង​បម្រុង និង​ទាហាន​អ៊ីស្រាអែល​ចំនួន ៧២៨​នាក់​ត្រូវ​បាន​សម្លា​ប់ ហើយ​អ្នក​រង​របួស​មាន ៤ ៥៧៦​នាក់ នៅ​ក្នុង​សង្គ្រាម​រយៈពេល​១​ឆ្នាំ​មក​នេះ។ ទន្ទឹម​នោះ IDF បាន​ប្រាប់​ថា ទាហាន​ចំនួន​ ៥៦​នាក់​របស់​ខ្លួន​ត្រូវ​បាន​ច្រឡំ​ដៃ​សម្លាប់​ដោយ​គ្នា​ឯង ឬ​​បណ្ដាល​មក​ពី​បញ្ហា​​យោធា​​ផ្សេងៗ​ទៀត៕

ដោយ៖ ឈាង​​

ចុចអាន៖ លោក Netanyahu ថា អ៊ីស្រាអែល​កំពុង​ប្រយុទ្ធ​តតាំង​ជាមួយ​សត្រូវ​ចំនួន​៧

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម៩ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ១០ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១៦ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម