ព័ត៌មានអន្ដរជាតិ
ហ៊ូធី បាញ់មីស៊ីលមួយគ្រាប់ទៀតហើយ លើកនេះសំដៅលើព្រលានយន្តហោះអ៊ីស្រាអែល
ក្នុងរយៈពេល៤៨ម៉ោងកន្លងមកនេះ ក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយេម៉ែន បានបើកការវាយប្រហារដោយមីស៊ីលចំនួន ៣គ្រាប់ សំដៅទៅលើប្រទេសអ៊ីស្រាអែល ដោយក្នុងនោះមានគោលដៅចុងក្រោយបំផុតនៅអាកាសយានដ្ឋានអន្តរជាតិ Ben Gurion។

ក្រុមហ៊ូធី ដែលជាក្រុមគាំទ្រដោយអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយនិយាយថា ពួកគេបានបាញ់មីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងនៅអាកាសយានដ្ឋានរបស់អ៊ីស្រាអែល។ ពួកគេបានព្រមានក្រុមហ៊ុនអាកាសចរណ៍ថា អាកាសយានដ្ឋាន Ben Gurion លែងមានសុវត្ថិភាពសម្រាប់ប្រតិបត្តិការទៀតហើយ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) ប្រកាសកាលពីថ្ងៃសុក្រទី២១ខែមីនាថា ខ្លួនបានស្ទាក់ចាប់មីស៊ីលរបស់ហ៊ូធីដោយជោគជ័យ មុនពេលដែលវាអាចចូលទៅក្នុងដែនអាកាសអ៊ីស្រាអែល។
ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល ដែលរួមមានប្រព័ន្ធ Arrow, David’s Sling និងប្រព័ន្ធ Iron Dome មានសារៈសំខាន់ក្នុងការស្ទាក់ចាប់ការគំរាមកំហែងបែបនេះ។ ប្រព័ន្ធ Arrow ដែលត្រូវបានអភិវឌ្ឍដោយសហការជាមួយសហរដ្ឋអាមេរិក ត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ហើយទំនងជាត្រូវបានប្រើប្រាស់នៅក្នុងការស្ទាក់ចាប់នេះ។
ក្រុមហ៊ូធី បានប្ដេជ្ញាថានឹងពង្រីកគោលដៅរបស់ពួកគេក្នុងប្រទេសអ៊ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សរាប់រយនាក់។ ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសនៅចុងឆ្នាំ២០២៣ ក្រុមហ៊ូធីបានធ្វើការវាយប្រហារជាង ១០០ដង លើការដឹកជញ្ជូនពាណិជ្ជកម្មដោយអះអាងថាធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា។
ការវាយប្រហារទាំងនេះបានរំខានដល់ពាណិជ្ជកម្មពិភពលោក និងបានជំរុញឲ្យយោធាអាមេរិកត្រូវធ្វើការស្ទាក់ចាប់ដែលចំណាយអស់ថវិកាយ៉ាងច្រើន។

ក្រុមហ៊ូធី គឺជាផ្នែកមួយនៃអ្វីដែលគេហៅថា «Axis of Resistance» ដែលជាសម្ព័ន្ធមិត្តប្រឆាំងនឹងអ៊ីស្រាអែល និងលោកខាងលិចនៃកងជីវពលក្នុងតំបន់ ដែលរួមមានក្រុមហាម៉ាស ក្រុមហេសបូឡារបស់លីបង់ និងក្រុមប្រដាប់អាវុធនៅអ៊ីរ៉ាក់ ដែលសុទ្ធតែទទួលបានការគាំទ្រពីអ៊ីរ៉ង់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


