ព័ត៌មានអន្ដរជាតិ
លោក Netanyahu៖ អ៊ីស្រាអែលកំពុងប្រយុទ្ធតតាំងជាមួយសត្រូវចំនួន៧
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា ជិត១ឆ្នាំបន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស ឥឡូវនេះប្រទេសរបស់លោកកំពុងប្រយុទ្ធនៅលើរណសិរ្សចំនួន៧។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ លោក Netanyahu បានប្រាប់ថា សត្រូវបច្ចុប្បន្នដែលអ៊ីស្រាអែលកំពុងប្រយុទ្ធជាមួយ មានដូចជា ក្រុមហេសបូឡានៅប្រទេសលីបង់, ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា, ក្រុមហ៊ូធីនៅប្រទេសយេមែន, ក្រុមភេរវករនៅតំបន់ West Bank, ប្រទេសអ៊ីរ៉ង់, និងកងជីវពល Shiite នៅប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បន្តដើរតួនាទីសំខាន់នៅក្នុងជម្លោះ ដោយបានបាញ់មីស៊ីលបាលីស្ទិកជាង ២០០គ្រាប់នៅអ៊ីស្រាអែលកាលពីសប្ដាហ៍មុន។ លោក Netanyahu ក៏បានបន្ថែមថា អ៊ីស្រាអែលបានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការយោធានៅលីបង់ ដោយបានបើកការវាយប្រហារជិត ៩ពាន់ដង គិតចាប់តាំងពីថ្ងៃទី៨ខែតុលាឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារចំនួន ១៥០០ដងដោយក្រុមហេសបូឡា។
ពេលនិយាយអំពីតំបន់ហ្គាហ្សាស្ទ្រីបវិញ លោកបានបញ្ជាក់ថា អ៊ីស្រាអែលនៅតែបន្តប្រយុទ្ធដើម្បីរំដោះចំណាប់ខ្មាំងនៅសេសសល់ ១០១នាក់ដែលក្រុមហាម៉ាសចាប់ខ្លួន។
ទន្ទឹមគ្នានោះដែរ លោកនាយករដ្ឋមន្ត្រីបានរិះគន់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រទេសផ្សេងទៀតដែលបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មអាវុធលើអ៊ីស្រាអែល ដោយនិយាយថា អ៊ីស្រាអែលនឹងប្រយុទ្ធរហូតដល់ទទួលបានជ័យជម្នះ ដើម្បីសន្តិភាព និងសន្តិសុខនៅលើពិភពលោក។
គួររំឭកថា ថ្ងៃចន្ទនេះគឺជាគំរប់ខួបលើកទីមួយនៃការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដែលបណ្ដាលឲ្យមនុស្សប្រហែល ១២០០នាក់ត្រូវបានសម្លាប់ និង ២៥១នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សជាង ៤ម៉ឺននាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ក្រោយការវាយសងសឹកពីអ៊ីស្រាអែល៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


