ព័ត៌មានអន្ដរជាតិ
រយៈពេល៣០ឆ្នាំ ប្រទេសកូរ៉េខាងត្បូងបដិសេធការស្នើសុំសិទ្ធិជ្រកកោនរហូត៩៧%
យោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងយុត្តិធម៌កូរ៉េខាងត្បូងកាលពីថ្ងៃទី៣ខែកុម្ភៈនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានបដិសេធ ស្ទើរតែទាំងអស់នៃពាក្យសុំរបស់អ្នកសុំសិទ្ធិជ្រកកោនក្នុងឋានៈជាជនភៀសខ្លួនបរទេសចាប់តាំងពីឆ្នាំ១៩៩៤មក។

កូរ៉េខាងត្បូងបានទទួលពាក្យសុំជនភៀសខ្លួនចំនួន ១២២០៩៥ ចាប់តាំងពីអនុវត្តកម្មវិធីជនភៀសខ្លួនក្នុងឆ្នាំ ១៩៩៤ដោយមានតែបុគ្គលចំនួន ១៥៤៤នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត ដោយអត្រាបដិសេដមានរហូតដល់ទៅ៩៧% ហើយអត្រាអនុម័តយល់ព្រម ២.៧%ប៉ុណ្ណោះ។
ប្រទេសនេះបានចាប់ផ្តើមទទួលយកពាក្យសុំជនភៀសខ្លួននៅខែមីនាឆ្នាំ ១៩៩៤ បន្ទាប់ពីបានចូលរួមអនុសញ្ញានិងពិធីសារស្តីពីជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩២។ មានពាក្យស្នើសុំកើនឡើងត្រឹមតែ ៥០៦៩ ពីឆ្នាំ១៩៩៤ដល់ឆ្នាំ២០១២ប៉ុណ្ណោះ ប៉ុន្តែចំនួនសុំបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការអនុវត្តច្បាប់ស្តីពីជនភៀសខ្លួនលើបទប្បញ្ញត្តិសម្រាប់ជនភៀសខ្លួននិងការព្យាបាលក្នុងឆ្នាំ២០១៣។
ពាក្យស្នើសុំប្រចាំឆ្នាំបានកើនដល់១៨៨៣៧ ក្នុងឆ្នាំ ២០២៣ និង ១៨៣៣៦ ក្នុងឆ្នាំ ២០២៤ កើនឡើងប្រហែល១២ ដងខ្ពស់ជាងពាក្យសុំចំនួន ១៥៧៤ដែលទទួលបានក្នុងឆ្នាំ ២០១៣។ ទោះជាយ៉ាងណាក៏ដោយ ចំនួនការអនុម័តនៅតែមានស្ថេរភាពដោយមានការអនុម័តមានតែចំនួន១០៥ ប៉ុណ្ណោះក្នុងឆ្នាំ ២០២៤ និង ១០១ ក្នុងឆ្នាំ ២០២៣។

ក្រសួងយុត្តិធម៌ បានពន្យល់ថា អត្រាអនុម័តទាបរបស់កូរ៉េខាងត្បូងមិនអាចប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅអឺរ៉ុបបានទេ ដោយសារកត្តាស្មុគ្រស្មាញ រួមទាំងភាពងាយស្រួលនៃភូមិសាស្រ្ត និងភាពស្រដៀងគ្នានៃប្រវត្តិសាស្ត្រ-វប្បធម៌។ ជាមួយគ្នានេះបុគ្គលស្នើសុំជាច្រើនមកពីប្រទេសដែលមិនមានវិបត្តិជនភៀសខ្លួនដូចជា អាហ្វហ្គានីស្ថាន ស៊ីរី វ៉េណេស៊ុយអេឡា អ៊ុយក្រែន ឬស៊ូដង់ខាងត្បូងនោះទេ។
បុគ្គលដែលស្នើសុំទាំងនោះមានជនជាតិរុស្សីច្រើនជាងគេគឺ១៥% តាមពីក្រោយដោយកាហ្សាក់ស្ថាន ១០.៧% ចិន ៩.១% ប៉ាគីស្ថាន ៦.៧% និងឥណ្ឌា ៦.៤%។ បញ្ហានយោបាយគឺជាហេតុផលទូទៅបំផុតដែលត្រូវបានលើកឡើងក្នុងការស្នើសុំសិទ្ធិជាជនភៀសខ្លួន បន្ទាប់មកការបៀតបៀនសាសនា សមាជិកភាពក្នុងក្រុមសង្គម ជាពិសេសពូជសាសន៍ ការបង្រួបបង្រួមគ្រួសារ និងសញ្ជាតិ។
ពាក្យស្នើសុំ៤២% ដែលត្រូវាបានបដិសេដគឺបានលើកឡើងពីហេតុផលដែលមិនត្រូវបានគ្របដណ្តប់ដោយអនុសញ្ញាជនភៀសខ្លួន ដូចជាការចង់បានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ឬការគំរាមកំហែងឯកជនជាដើម។ ប្រហែល ៩.៤% នៃពាក្យសុំសរុប ឬ ១១៤០៩ ករណីត្រូវបានបញ្ជូនឡើងវិញ បន្ទាប់ពីការបដិសេធដំបូង។ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ មានជាមធ្យម ៨២% នៃអ្នកដាក់ពាក្យដែលត្រូវបានបដិសេធបានដាក់ពាក្យប្តឹងជំទាស់នឹងការសម្រេចចិត្តនេះ។
ក្រសួងយុត្តិធម៌បានកត់សម្គាល់ថាច្បាប់ជនភៀសខ្លួនបច្ចុប្បន្នមិនដាក់កំហិតលើពេលវេលានៃការដាក់ពាក្យ ឬភាពញឹកញាប់នោះទេ ដែលបណ្តាលឱ្យករណីជនភៀសខ្លួនមាន ១៨% នៃបណ្តឹងរដ្ឋបាល និង ៣៤% នៃបណ្តឹងសាទុក្ខផ្នែករដ្ឋបាល។ សម្រាប់ពេលវេលាដំណើរការជាមធ្យមគឺ ១៤ ខែសម្រាប់ការពិនិត្យដំបូង១៧.៩ ខែសម្រាប់ការប្តឹងឧទ្ធរណ៍ និង ២២.៤ ខែសម្រាប់វិវាទរដ្ឋបាល។ សរុបមកត្រូវចំណាយពេលលើសពី ៤ឆ្នាំសម្រាប់ដំណើរការពេញលេញ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


