Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយអាមេរិក វាយប្រហារអ៊ីរ៉ង់ តើចិន និងរុស្ស៊ី ចូលជួយអ៊ីរ៉ង់ដែរឬទេ?

បានផុស

នៅ

សហរដ្ឋអាមេរិកក្រោមបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបើកការវាយវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣កន្លែង កាលពីថ្ងៃសៅរ៍ទី២១ខែមិថុនាឆ្នាំ២០២៥ បង្កការភ្ញាក់ផ្អើលជុំវិញពិភពលោក។ ក្រោយការវាយប្រហារនេះ លោក ត្រាំ បានបញ្ជាឱ្យកងទ័ពរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ត្រូវត្រៀមខ្លួនទប់ទល់នឹងការសងសឹករបស់អ៊ីរ៉ង់ ខណៈអ៊ីស្រាអែលឯណោះ ក៏កំពុងប្រុងជើងការខ្ពស់ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយវាយប្រហារនេះ តើចិន និងរុស្ស៊ី ដែលជាមហាអំណាចសព្វាវុធ ត្រូវបានគេស្គាល់ថាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ហ៊ានចូលជួយអ៊ឺរ៉ង់ ដែលឬទេ?

ជុំវិញបញ្ហាពិភពលោកកំពុងផុយស្រួយនេះ លោកបណ្ឌិត ជ័យ តិច អ្នកតាមដានភូមិសាស្ត្រនយោបាយក្នុងតំបន់ និងពិភពលោក បានវិភាគថា មហាអំណាចចិន និងរុស្ស៊ី នឹងមិនហ៊ានប្រឈមដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ជាដាច់ខាត។ លោកថា៖« ពីព្រោះបើរុស្ស៊ីចូលនឹងរងរបួស ហើយបើចិនចូលក៏នឹងរងរបួស ដូច្នេះភាគីទាំងពីនៅប្រចាំគ្នា មិនអាចចូលជួយអ៊ីរ៉ង់ដោយផ្ទាល់ទេ»។


លោកបញ្ជាក់ថា ពាក្យថាសហរដ្ឋអាមេរិក មិនមែនលំៗទេ គឺមហាអំណាចផុតលេខ បើទៅមើលអាវុធយុទ្ធភណ្ឌ ថវិកាដែលចំណាយទៅលើយោធា ការពារជាតិ គឺប្រទេសចំនួន ១៥ បានបូកទៅស្មើនឹងថវិកាការពារជាតិរបស់សហរដ្ឋអាមេរិកមួយ។ លើសពីនេះ សហរដ្ឋអាមេរិក មានមូលដ្ឋានទ័ពនៅក្រៅប្រទេសរហូតដល់ទៅ ៨០០ ទីតាំងនៅជុំវិញពិភពលោក ដូច្នេះបងប្អូនអាចស្តីឱ្យអាមេរិកបាន ប៉ុន្តែបើថាវាយអាមេរិកឱ្យចុះខ្សោយមិនមែនជារឿងងាយនោះទេ។

អ្នកវិភាគនយោបាយ យល់ថា៖« ដូច្នេះមហាអំណាចចិន និងរុស្ស៊ី ដឹងច្បាស់ណាស់ពីសមត្ថភាព និងលទ្ធភាពរបស់សហរដ្ឋអាមេរិក គឺគេនឹងមិនហ៊ានប្រឈមដោយផ្ទាល់ទេ»។ ប៉ុន្តែដោយសារគោលនយោបាយរបស់ប្រទេសទាំងនេះ ចិន និងរុស្ស៊ី បានត្រឹមតែលួចលាក់ជួយនូវបច្ចេកទេសយោធា បច្ចេកទេសផលិតមីស៊ីល សម្ភារៈ អាចជួយទាក់ទងទៅនឹងសេដ្ឋកិច្ច ក៏ដូចជាជួយបញ្ហាការទូត និងជួយបោះឆ្នោតនៅក្នុង ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ លោកថា៖«តែបើឱ្យ ចិន ឬរុស្ស៊ី វាយដោយកម្លាំងយោធាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ខ្ញុំមើលមិនឃើញថាមហាអំណាចទាំងពីរនេះ ចូលដោយផ្ទាល់នោះទេ»។

ក្រោយពីសហរដ្ឋអាមេរិកបើកការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរទាំង៣នេះហើយ អ៊ីរ៉ង់មិនបានចុះចាញ់នោះទេ គឺអ៊ីរ៉ង់ នៅតែបើកបន្តការវាយទៅលើអ៊ីស្រាអែលថែមទៀត។ លោកយល់ថា៖« អ៊ីរ៉ង់នៅបន្តការបើកវាយប្រហារ ក៏ដូចជាពិចារណាវាយប្រហារទៅលើផលប្រយោជន៍សហរដ្ឋអាមេរិក តែបើអ៊ីរ៉ង់នៅបន្តការបើកការវាយប្រហារ ឈានទៅដល់ប៉ះពាល់ផលប្រយោជន៍អាមេរិក ឬមូលដ្ឋានអាមេរិក ខ្ញុំជឿថាអាមេរិកនឹងមិនទុកអ៊ីរ៉ង់ទេ»។

បើតាមអ្នកវិភាគនយោបាយរូបនេះ វិធានការបន្ទាប់ទៀតនោះ គឺអាមេរិកនឹងប្រើកម្លាំងចុះវាយប្រហារតែម្តង ក្នុងករណី
អ៊ីរ៉ង់វាយបក។ យ៉ាងណាមិញលោកថា៖« បើអាមេរិកវាយអ៊ីរ៉ង់ តាមរយៈទម្លាក់គ្រាប់បែក ប្រព័ន្ធមីស៊ីល និងតាម​រយៈ​ដែនអាកាស ខ្ញុំគិតថាមិនអាចផ្តួលរបបអ៊ីរ៉ង់បានទេ​ លុះត្រាតែអាមេរិក រួមជាមួយអ៊ីស្រាអែល វាយចូលដោយផ្ទាល់តាមគោកទើបអាចទៅរួច»។ មានន័យថា អាមេរិកបញ្ជូនរថក្រោះ និងកងទ័ពចូលទៅកាន់ទឹកដីអ៊ីរ៉ង់ ដើម្បីវាយផ្តួលរំលំរបបនេះតែម្តង ដែលជាយុទ្ធសាស្រ្តមួយទើបអាចផ្តួលរបបអ៊ីរ៉ង់បាន។

គួរជម្រាបថា ក្រោយពីការវាយប្រហាររបស់មហាអំណាចអាមេរិកទៅលើអ៊ីរ៉ង់ អង្គការសហប្រជាជាតិ និងសម្ព័ន្ធមិត្តមួយចំនួន ចេញនូវសារថ្កោលទោស ចំពោះអាមេរិក ដោយចាត់ទុកថាជាទង្វើ ខុសច្បាប់អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៦ វិនាទី មុន

ក្រោយអាមេរិក វាយប្រហារអ៊ីរ៉ង់ តើចិន និងរុស្ស៊ី ចូលជួយអ៊ីរ៉ង់ដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣៤ វិនាទី មុន

កូនក្រមុំ​ត្រូវ​ឃាតក​បាញ់សម្លាប់​ក្នុង​ពិធី​មង្គលការ​មួយនៅប្រទេសបារាំង​

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ពូទីន៖ មូលហេតុ​មិន​ជួយ​អ៊ីរ៉ង់​ ព្រោះ​ពលរដ្ឋ​អ៊ីស្រាអែល​ភាគ​ច្រើន​និយាយ​ភាសា​រុស្ស៊ី

សន្តិសុខសង្គម១៥ នាទីutes មុន

ពលរដ្ឋស្នើអាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកនៅផ្លូវ២៣០ កែងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ ជៀសវាងរីកកាន់តែធំ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

មេទ័ពអ៊ីរ៉ង់ ចេញមុខគំរាមសងសឹកអាមេរិក ជាមួយកម្លាំងដ៏ខ្លាំងបំផុត

Sokha Hotels

ព័ត៌មានពេញនិយម