ព័ត៌មានអន្ដរជាតិ
របាយការណ៍សកល បង្ហាញថា ជំងឺផ្តាសាយបក្សីឆ្លងថនិកសត្វកើនឡើងទ្វេដង
របាយការណ៍ថ្មីពីអង្គការពិភពលោកសម្រាប់សុខភាពសត្វ (WOAH) បានបង្ហាញថា ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីជាសកលលើថនិកសត្វកើនឡើងទ្វេដងក្នុងឆ្នាំ២០២៤ និងបង្កើនការព្រួយបារម្ភអំពីការផ្លាស់ប្ដូរទម្រង់មេរោគដែលអាចរីករាលដាលទៅកាន់ចំណោមមនុស្ស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ខែឧសភានេះ។

ចំនួនករណីថនិកសត្វកើតជំងឺផ្តាសាយបក្សី បានកើនឡើងដល់ ១,០២២ ក្បាលនៅទូទាំង ៥៥ ប្រទេស ដោយកើនឡើងពី ៤៥៩ ក្នុងឆ្នាំ ២០២៣។ ទោះបីហានិភ័យនៃការឆ្លងទៅកាន់មនុស្សនៅតែមានកម្រិតទាប វត្តមានរបស់ជំងឺគ្រុនផ្តាសាយបក្សីដែលកំពុងកើនឡើងនៅក្នុងប្រភេទសត្វចិញ្ចឹម ដូចជា គោ ក្របី ឆ្កែ និងឆ្មា បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ជាពិសេសជាមួយនឹងសញ្ញានៃការផ្លាស់ប្តូរទម្រង់របស់មេរោគគ្រុនផ្តាសាយបក្សី។
របាយការណ៍ក៏បានគូសបញ្ជាក់ពីការរីករាលដាលនាពេលថ្មីៗនេះក្នុងចំណោមសត្វគោយកទឹកដោះនៅសហរដ្ឋអាមេរិក និងការស្លាប់មនុស្សឆ្លងមេរោគដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក។
ជំងឺគ្រុនផ្តាសាយបក្សីបានបំផ្លិចបំផ្លាញឧស្សាហកម្មបសុបក្សី បណ្តាលឱ្យមានការបំផ្លាញសត្វនៅកសិដ្ឋានចិញ្ចឹមមាន់ និងរំខានដល់សន្តិសុខស្បៀងពិភពលោក។ WOAH បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការជាសាកលកាន់តែរឹងមាំ ការឃ្លាំមើល សុវត្ថិភាពជីវសាស្ត្រ និងយុទ្ធសាស្ត្រចាក់វ៉ាក់សាំង។ យុទ្ធនាការចាក់វ៉ាក់សាំងលើសត្វទាដ៏ជោគជ័យរបស់ប្រទេសបារាំងត្រូវបានចាត់ទុកថាជាគំរូមួយ ដោយកាត់បន្ថយការរាតត្បាតដែលរំពឹងទុកពី ៧០០ក្បាល មកត្រឹម ១០ក្បាល។
WOAH ក៏បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ការវិនិយោគលើប្រព័ន្ធសុខភាពសត្វ ដោយហៅជំងឺគ្រុនផ្តាសាយបក្សីថាជាភាពអាសន្នជាសកលដែលគំរាមកំហែងដល់វិស័យកសិកម្ម ពាណិជ្ជកម្ម និងសុខភាពសាធារណៈ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


