Connect with us

ព័ត៌មានអន្ដរជាតិ

F-16 របស់ថៃ ត្រូវកងទ័ពខ្មែរបាញ់ធ្លាក់មួយគ្រឿងហើយ

បានផុស

នៅ

យោងតាមប្រភពព៏ត៌មានចុងក្រោយ ភូមិភាគ២ថៃប្រកាសថា យន្តហោះចម្បាំង F-16 មួយគ្រឿងរបស់ខ្លួន ត្រូវបានកងទ័ពកម្ពុជាបាញ់ទម្លាក់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននេះកងទ័ពអាកាសថៃ បានដាក់ពង្រាយយន្តហោះចម្បាំង F-16 រហូតដល់ទៅ៦គ្រឿងឯណោះ ក្នុងការឈ្លានពានមកលើកម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតអំពីទីតាំងធ្លាក់នោះទេ គ្រាន់តែថៃបញ្ជាក់ថា យន្តហោះធ្លាក់នៅម៉ោង១០:៥៨នាទីព្រឹក។

សូមជម្រាបជាថ្មី ការផ្ទុះអាវុធនៅព្រំដែន គឺបណ្តាលមកពីកងទ័ពថៃបាញ់មកលើកម្ពុជាមុន ហើយកម្ពុជាក៏ឆ្លើយតបវិញដើម្បីការពារអធិបតេយ្យភាពពីពួកឈ្លានពាន៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម