Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងប៉ាតាយ៉ារបស់ថៃប្រឈមវិបត្តិអ្នកគ្មានផ្ទះសម្បែងកាន់តែខ្លាំងឡើង

បានផុស

នៅ

ទីក្រុងប៉ាតាយ៉ារបស់ថៃកំពុងប្រឈមនឹងវិបត្តិអ្នកគ្មានផ្ទះសម្បែងកាន់តែខ្លាំងឡើង ខណៈដែលអ្នកស្រុកសម្តែងការខកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងម្តងហើយម្តងទៀតរបស់ទីក្រុងនេះ ប៉ុន្តែគ្មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងអ្នកសុំទានតាមដងផ្លូវ អ្នកគ្មានផ្ទះសម្បែង និងអ្នកប្រើប្រាស់គ្រឿងញៀនយ៉ាងគ្មានសណ្ដាប់ធ្នាប់។ នេះបើយោងតាមការចេញផ្សាយរបស់ Pattaya Mail។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាមានប្រតិបត្តិការថ្មីៗដែលដឹកនាំដោយអភិបាលក្រុងប៉ាតាយ៉ាក៏ដោយ ក៏អ្នកស្រុកជាច្រើននិយាយថាបញ្ហានៅតែមិនផ្លាស់ប្តូរ ដោយអ្នកដែលត្រូវបានចាប់ឃុំមួយចំនួនដោយសារបញ្ហាគ្រឿងញៀនជាដើមត្រូវបានដោះលែងមកវិញភ្លាមៗ ខណៈដែលពួកគេគ្មានផ្ទះសម្បែងនិងនៅពាសពេញទីសាធារណៈ។

ប្រជាពលរដ្ឋ​ត្អូញត្អែរ​អំពី​ការ​សុំទាន​ឥតឈប់ឈរ អ្នកស្រវឹង​ពេញទី​សាធារណៈ និង​អាកប្បកិរិយា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នៅ​តាម​តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម​ដូចជា តាមបណ្ដោយឆ្នេរសមុទ្រ ជាដើម។ ម្ចាស់​អាជីវកម្ម​និយាយ​ថា ស្ថានភាព​នេះ​ធ្វើ​ឱ្យ​ទីក្រុង​មាន​អារម្មណ៍​ថា​មិន​មាន​សុវត្ថិភាព និង​ខូច​មុខមាត់។

មនុស្សជាច្រើនកំពុងអំពាវនាវឱ្យរដ្ឋាភិបាលថៃមានការអនុវត្តកាន់តែខ្លាំងក្លា ការត្រួតពិនិត្យគ្រឿងញៀនកាន់តែប្រសើរឡើង និងដំណោះស្រាយរយៈពេលវែងដូចជាទីជម្រក និងសេវាកម្មគាំទ្រជាដើម។ ដោយគ្មានហេដ្ឋារចនាសម្ព័ន្ធពិតប្រាកដ ឬគោលនយោបាយច្បាស់លាស់ ជាពិសេសសម្រាប់អ្នកសុំទានបរទេស អ្នកស្រុកបារម្ភថា ប៉ាតាយ៉ាកំពុងជាប់គាំងក្នុងវដ្តដ៏គ្រោះថ្នាក់នៃ «ចាប់ខ្លួន ដោះលែង ត្រឡប់មកវិញ»” ដោយមិនមានការជួសជុលសម្រាប់ផលប្រយោជន៍យូរអង្វែងនោះទេ៕

ជម្រកអ្នកគ្មានផ្ទះសម្បែងនៅ តាមឆ្នេប៉ាតាយ៉ា

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម