ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ភ្លាមៗហូរពីភ្នំឆក់យកជីវិតមនុស្ស ៤ នាក់ក្នុងរដ្ឋ Uttarakhand ប្រទេសឥណ្ឌា
ទឹកជំនន់ភ្លាមៗដ៏សាហាវហូរពីភ្នំបានវាយប្រហារភូមិមួយក្នុងតំបន់ភ្នំភ្នំហិម៉ាឡៃរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា សម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ ខណៈជាច្រើននាក់បានជាប់គាំងនិងបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី០៦ខែសីហា។

ផ្ទះ ហាង និងសណ្ឋាគាររាប់សិបកន្លែងដែលទឹកជំនន់ហូរកាត់ត្រូវបានបំផ្លាញ។ មកដល់ពេលនេះប្រតិបត្តិការជួយសង្គ្រោះកំពុងស្វះស្វែងដោយមានការចូលរួមពីកងទ័ព ប៉ូលិសឥណ្ឌានិងប្រើឧទ្ធម្ភាគចក្រដើម្បីស្វែងរកអ្នកបាត់ខ្លួនប្រមាណជាង១០០នាក់។ សាលារៀនជាច្រើនត្រូវបានបិទ ដោយសារមានការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។
គួរបញ្ជាក់ថាទឹកជំនន់ភ្លាមៗបែបនេះ កំពុងកើតឡើងញឹកញាប់ជាងមុន ដោយសារតែការប្រែប្រួលអាកាសធាតុ ខណៈអ្នកជំនាញព្រមានថាផ្ទាំងទឹកកករលាយ និងភ្លៀងធ្លាក់ខ្លាំងកំពុងធ្វើឱ្យតំបន់ហិម៉ាឡៃទាំងមូលប្រឈមនឹងហានិភ័យកាន់តែខ្លាំង។ កាលពីឆ្នាំ ២០១៣ ក៏មានគ្រោះមហន្តរាយស្រដៀងគ្នានេះដែរដោយបានឆក់យកជីវិតមនុស្សជាង ៦,០០០ នាក់នៅក្នុងរដ្ឋដូចគ្នា។
ទឹកជំនន់គឺជាផ្នែកមួយនៃវិបត្តិកាន់តែទូលំទូលាយដែលប៉ះពាល់ដល់តំបន់ហិម៉ាឡៃ។ នៅឆ្នាំ ២០២៤ អាស៊ីបានកត់ត្រាគ្រោះមហន្តរាយចំនួន ១៦៧ ដែលជាគ្រោះមហន្តរាយបំផុតនៅទូទាំងពិភពលោកបណ្តាលឱ្យមានការខាតបង់ជាង ៣២ ពាន់លានដុល្លារ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


