Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ចង់​ប្ដូរ​ឈ្មោះ​ក្រសួងការពារជាតិ​​ទៅ​ជាឈ្មោះដើមថា«ក្រសួង​សង្គ្រាម»

បានផុស

នៅ

ក្នុងអំឡុងពេលកិច្ចប្រជុំការទូតកាលពីថ្ងៃចន្ទ​​ទី​២៥​ខែ​សីហា​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញថា លោកកំពុងពិចារណាយ៉ាងហ្មត់​ចត់អំពីការផ្លាស់​ប្តូរឈ្មោះក្រសួងការពារជាតិត្រឡប់ទៅ​ឈ្មោះ​ដើមវិញគឺ «ក្រសួង​សង្គ្រាម»។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាន​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក Pete Hegseth ក្រៅផ្លូវការថាជា «រដ្ឋមន្ត្រី​សង្គ្រាម» ដោយ​បន្ថែម​ថា «លោក Pete Hegseth មានភាពអស្ចារ្យមិនគួរ​ឲ្យ​ជឿដូចដែលខ្ញុំហៅវាថា ក្រសួង​សង្គ្រាម។ អ្នកដឹងទេថាយើងហៅវាថាក្រសួងការពារជាតិ ប៉ុន្តែរវាងពួកយើង ខ្ញុំគិតថាយើងនឹងប្តូរឈ្មោះ»។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​ប្រកាស​ជា​ផ្លូវ​ការ​អាច​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ ដោយ​​និយាយ​ថា «យើង​នឹង​មាន​ព័ត៌មាន​ខ្លះ​អំពី​រឿង​នោះ​ប្រហែល​ជា​ឆាប់​ៗ​នេះ»។

លោក ត្រាំ បាន​រឭក​ថា វាត្រូវបានគេហៅថា «ក្រសួង​សង្គ្រាម» ក្នុងអំឡុងពេលជ័យជម្នះ​របស់សហរដ្ឋអាមេរិកកាល​ពី​សម័យ​សង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២។ មេ​ដឹក​នាំ​អាមេរិក​វ័យ​៧៩​ឆ្នាំរូប​នេះ បាន​សង្កត់​ធ្ងន់​ថា ឈ្មោះ«ក្រសួង​សង្គ្រាម» ហាក់​មាន​អត្ថន័យ​​មាំមួន​​ជាង ខណៈ​ឈ្មោះ«ក្រសួងការពារ​ជាតិ» មានលក្ខណៈ​ការពារ​ជ្រុល​​ពេក។

សូម​ជម្រាប​ថា ក្រសួង​សង្គ្រាម ត្រូវបានបង្កើតឡើង​ដោយ​លោក George Washington ក្នុងឆ្នាំ​១៧៨៩។ លុះ​​ដល់ឆ្នាំ​១៩៤៩ វាត្រូវបានរៀបចំឡើងវិញដោយប្រធានាធិបតី Harry Truman ដោយ​ប្តូរឈ្មោះទៅជា ក្រសួងការពារជាតិ៕

(រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម