សុខភាព
ការវះកាត់ដុំសរសៃឈាម ក្នុងខួរក្បាល ទំហំធំ “ខ្នាតយក្ស!”
នេះជាការវះកាត់ដុំខួរក្បាលដោយជោគជ័យ ចំពោះករណីដុំសរសៃឈាម ដែលមានទំហំខ្នាតយក្សម្យ៉ាង (Hémangiome caverneux géant) ដោយប្រើប្រាស់បច្ចេកទេស និងបំណិនប្រសព្វជំនាញ គួបផ្សំនឹងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗចុងក្រោយ ដែលមាននៅមន្ទីរពេទ្យកាល់ម៉ែតនាពេលបច្ចុប្បន្ន។
គឺជាករណីអ្នកជំងឺភេទប្រុសម្នាក់ អាយុ៣០ឆ្នាំ មកពីខេត្តកំពង់ស្ពឺ ដោយលោកមានអាការៈឈឺក្បាលរ៉ាំរ៉ៃជាច្រើនឆ្នាំ ប៉ុន្តែរយៈពេលជាងមួយខែ ការឈឺចាប់មានសភាពខ្លាំងក្លា (ទោះជាប្រើថ្នាំបំបាត់ការឈឺចាប់ក៏មិនមានប្រសិទ្ធភាពឡើយ) និងចាប់មានការខ្សោយមួយចំហៀងខ្លួនផ្នែកខាងស្តាំ ថែមទាំងមានស្មារតីធ្លាក់ចុះ។
ការពិនិត្យវេជ្ជសាស្ត្របែបលក្ខណៈជំនាញនិងស៊ីជម្រៅ គួបផ្សំលទ្ធផលស្កាន់នែរ (Scanner) បានបង្ហាញឲ្យឃើញ នូវដុំម្យ៉ាងទំហំដ៏ធំនៅក្នុងខួរក្បាល (ដូចនៅក្នុងរូបភាពខាងក្រោម)។

ការថតដោយប្រើមធ្យោបាយ អ៊ឹម អរ អាយ (IRM) ដើម្បីវិភាគ និងជ្រើសរើសមធ្យោយបាយ និងវិធីសាស្ត្រព្យាបាលឲ្យបានកាន់តែច្បាស់លាស់បន្ថែមទៀត បានបង្ហាញឲ្យឃើញថា ដុំទំហំយក្សនេះមានពីរក្លែប និងស្ថិតនៅចំកន្លែង ដែលមានសរសៃឈាមធំៗ និងសំខាន់ៗរបស់ខួរក្បាលផ្នែកខាងឆ្វេង។

ការវះកាត់ដោយក្រុមការងារជំនាញចម្រុះ ទាំងផ្នែកវះកាត់ប្រព័ន្ធខួរក្បាល ទាំងផ្នែកសង្គ្រោះកម្រិតធ្ងន់និងសណ្តំ បានធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ដោយទទួលបានភាពជោគជ័យទាំងស្រុង ដោយដុំដ៏ធំត្រូវបានវះកាត់យកចេញបានទាំងអស់ ហើយដោយមិនមានផលប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល និងសរសៃឈាមសំខាន់ៗនោះទេ។ លទ្ធផលវិភាគចុងក្រោយបានបញ្ជាក់ថាដុំនេះគឺ Hémangiome cavernomateux។
បន្ទាប់ពីធ្វើការតាមដានមួយរយៈពេលខ្លីនៅផ្នែកក្រោយសណ្តំ អ្នកជំងឺបានដឹងខ្លួន និងមានសភាពប្រក្រតីឡើងវិញ បន្ទាប់មកអ្នកជំងឺត្រូវបានបញ្ជូនទៅផ្នែកវះកាត់ប្រព័ន្ធប្រសាទសាស្ត្រវិញ (ដោយមិនចាំបាច់ឆ្លងកាត់ការសម្រាកនៅផ្នែកប្រពោធនកម្ម ឬហៅថា ICU នោះទេ)។ អ្នកជំងឺមានស្មារតីធម្មតាឡើងវិញ ដោយបាត់អាការៈឈឺក្បាល និងអាការៈខ្សោយមួយចំហៀងខ្លួនខាងស្តាំក៏បាត់ទៅវិញផងដែរ។

អ្នកជំងឺចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីបានសម្រាកពេទ្យរយៈពេល ៩ថ្ងៃ ក្រោយការវះកាត់។
២ខែក្រោយមក ការណាត់ជួបដើម្បីពិនិត្យ និងតាមដានរាល់អាការៈទាំងឡាយ បង្ហាញឃើញថា អ្នកជំងឺមានសភាពធម្មតា ថោយមិនមានអាការៈឈឺក្បាល និងមិនមានអ្វីប្លែកខុសពីប្រក្រតីឡើយ និងជាពិសេស គឺគាត់អាចធ្វើការងាររបស់គាត់បានវិញជាធម្មតា។

«ការកំណត់បាននូវរោគវិនិច្ឆ័យច្បាស់លាស់ និងឆាប់រហ័ស នាំមកនូវការកំណត់បាននូវវិធីសាស្ត្រនិងមធ្យោបាយព្យាបាលសង្គ្រោះអាយុជីវិត ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ បូសអន្ទង់ ក៏ជាជំងឺដែលអ្នកត្រូវយល់ដឹង!
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា



