ព័ត៌មានអន្ដរជាតិ
កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ
បាតុភូតអវកាសដ៏កម្រមួយនឹងកើតឡើងនៅថ្ងៃសុក្រទី២៥ខែមេសាខាងមុខនេះ ដោយនោះជាពេលព្រះចន្ទមួយចំណិត និងភពសុក្រព្រមទាំងភពសៅរ៍ ស្ថិតនៅជិតគ្នាក្នុងទីតាំងដ៏អស្ចារ្យនិងកម្របំផុតមួយ ដែលត្រូវគេហៅថាបាតុភូត «មេឃញញឹម» ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺថា បាតុភូតនេះ អាចមើលឃើញទូទាំងពិភពលោក រួមទាំងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

តាមការបញ្ជាក់ពីអង្គការណាសា បាតុភូតដ៏កម្រនេះកើតឡើងនៅពេលភពសុក្រនិងភពសៅរ៍ រះលើព្រះចន្ទ ដោយភពទាំងពីរប្រៀបបាននឹងភ្នែក ចំណែកព្រះចន្ទប្រៀបបាននឹងបបូរមាត់ញញឹម។
ចំពោះនៅរាជធានីភ្នំពេញ គេក៏អាចមើលឃើញបាតុភូតនេះដោយភ្នែកទទេផងដែរ ពោលគឺនៅទិសខាងកើត នាវេលាម៉ោងប្រហែល ៥ទៅ៥:៣០នាទីព្រឹកព្រលឹម មុនពេលថ្ងៃរះ។

ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីទស្សនាបាតុភូតនេះឲ្យបានច្បាស់ វាតម្រូវឲ្យផ្ទៃមេឃមានភាពស្រឡះល្អ ដោយមិនមានពពកបាំង។
សូមបញ្ជាក់ថា ដោយសារវាគឺជាបាតុដ៏កម្រ ដូច្នេះប្រសិនបើអ្នកខកខាន ហើយចង់ឃើញ «មេឃញញឹម» ម្តងទៀតនោះ អ្នកត្រូវរង់ចាំរហូតដល់ខែវិច្ឆិកាឆ្នាំ២០៣៦ឬខែវិច្ឆិកាឆ្នាំ២០៣៧ឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តថៃ នៅជាប់ខេត្តព្រះវិហាររបស់កម្ពុជា កើតបាតុភូតចម្លែក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


