សុខភាព
ស្ត្រីសម្រាលកូនមានដៃ៤ជើង៤ ទទួលបានការឧបត្ថម្ភពីសប្បុរសជន
ដោយមើលឃើញពីជីវភាពមានការខ្វះខាតសប្បុរសជនមួយចំនួនបានផ្ដល់ប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់ជូនប្ដីប្រពន្ធដែលទើបសម្រាលកូនមានកាយសម្បទាចម្លែកមានដៃ៤ជើង៤ ខុសពីទារកធម្មតា។
មន្ត្រីសុខាភិបាលបានឲ្យដឹងថា ស្ត្រីដែលបានសម្រាលកូនមកមិនប្រក្រតីខាងលើនេះមានឈ្មោះ សាំង ឃីម អាយុ៣២ឆ្នាំ និងមានប្តីឈ្មោះ សុខ ខេន អាយុ៣៤ឆ្នាំ មានប្រវត្តិធ្វើចំណាកស្រុកមកពីខេត្តកំពង់ធំ ប៉ុន្តែបច្ចុប្បន្នធ្វើជាកម្មករនៅស្រុកសំពៅលូន ខេត្តបាត់ដំបង។

មន្ត្រីដដែលបន្តថា ទារកកើតមកមិនប្រក្រតីនេះមានជើង៤ដៃ៤ ភេទប្រុស មានទម្ងន់៣,៧០០ក្រាម សម្រាលតាមធម្មតា មិនវះកាត់នោះទេ ហើយសុខភាពទារកក៏ធម្មតាដែរ។ ខណះដែលស្ត្រីជាម្តាយបានប្រាប់ថា នេះមិនមែនជាកូនលើកដំបូងទេ តែកូនមុនៗមានសុខភាពល្អធម្មតា ចម្លែកតែកូនលើកនេះបែរជាអភ័ព្វមានកាយសម្បទាខុសប្រក្រតីទៅវិញ។ ស្ត្រីជាម្តាយបានសំណូមពរដល់គ្រូពេទ្យជួយបញ្ជូនបន្តទៅមន្ទីរពេទ្យគុន្ធបុប្ផាក្រែងជួយកែកុនកូនប្រុសរបស់ខ្លួនបាន ទើបមន្ត្រីពេទ្យបំពេញបំណង ហើយក៏នាំគ្នាជួយឧបត្ថមថវិការផ្ទាល់ខ្លួនដល់ស្ត្រីរូបនោះថែមទៀតផង។

មន្ត្រីមន្ទីរពេទ្យនៃរដ្ឋបាលខេត្តបានឲ្យដឹងថា “សេវាសម្រាលកូន និងបញ្ជូនត្រូវបានលើកលែងបង់ថ្លៃទាំងអស់” មិនតែប៉ុ
ណ្ណោះ មានសប្បុរសជនបានបរិច្ចាគធនធានថវិកាជូនក្រុមគ្រួសារទារកថែមទៀតផង ដែលក្នុងនោះមាន លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ២០០ ០០០៛។ លោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត២០០០០០៛។ លោក ហម សំខាន់ អភិបាលស្រុកសំពៅលូន ៥០០ ០០០៛។ លោកវេជ្ជបណ្ឌិត ទូត មករា ២០០ ០០០៛។ លោក ទឹម វិឆ័យ អធិការស្រុកសំពៅលូន ១០០ ០០០៛។ លោក ឡា គង់ ជានាយកសាលា EIS ២០០ ០០០៛។

ករណីនេះត្រូវបានប្រជាពលរដ្ឋ និងមហាជនមើលឃើញថា នេះជាកាយវិកាមនុស្សធម៌ពីមន្ត្រីរាជការដែលបានលះបង់ថវិកាផ្ទាល់ខ្លួនជួយដល់ជនទីទល់ដែលកំពុងប្រឈមនឹងជីវភាពគ្រួសារ។ ក្នុងនោះក្រុមគ្រូសាររបស់ទារកត្រេកអរស្ទើររកពាក្យនិយាយមិនកើតជាមួយនឹងទឹកភ្នែករលីងរលោងអ៊ួលដើមករំភើបខ្លាំងពេក ដែលពួកគាត់សង្ឃឹមថា កូនដ៏អភ័ព្វរបស់ពួកគាត់ នឹងអាចជួយបានដោយសុវត្ថិភាពពីមន្ទីរពេទ្យគុន្ធបុប្ផាតាមដែលអាចជួយទៅបាន៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


